ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក្នុងពេលមួយយប់មានមនុស្សម្នាក់បានស្លាប់និង៤នាក់រងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៏២កន្លែងផ្សេងគ្នារវាងម៉ូតូនិងម៉ូតូនៅស្រុករំដួលនិងក្រុងស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងថា៖ នៅវេលាម៉ោង៦និង៣៥នាទីព្រលប់ថ្ងៃទី២៩ខែកក្តដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅចំណុចភូមិហែកសំណាញ់ ឃុំម៉ីនជ័យ ស្រុករំដួល គឺមាន
ឈ្មោះ មែន ហាក់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិកររស់នៅភូមិ អកមូល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេរីឆ្នាំ២០១៩ពាក់ ស្លាកលេខស្វាយរៀង-១O -៦៦៧៨ ពណ៌ខ្មៅ ជិះពីត្បួងមកជើង បើកបញ្ច្រាស់គ្នាជាមួយម៉ូតូមួយគ្រឿងម៉ាកម៉ស៊ុយសូគី ស្មាស់ពណ៏ខ្មៅពាក់ ស្លាកលេខ ព្រះសីហនុ ១B-៣២៨៨ បើកបរដោយឈ្មោះ ប្រាក់ រតនា ភេទ ប្រុស អាយុ ៣១ឆ្នាំរស់នៅភូមិវាល ឃុំមុឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀងពេញទំហឹងបណ្តាលអោយបុរសឈ្មោះម៉ែន ហាក់ ស្លាប់ និងម្ខាងទៀតរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ករណីទី២ បានកើតឡើង កាលពីវេលាម៉ោង៩និង៥៥នាទីយប់ ថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២០ នៅលើផ្លូវលេខ ៣១៤ ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុង -ខេត្តស្វាយរៀង មានម៉ូតូម៉ាក ហុងដាសេ ១០០ ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១BH -៨១៩១ បើកបរដោយឈ្មោះ ថុង មុន្នី ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ សាមគ្គី សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ជិះមកពីលិចទៅកើតមិនប្រកាន់ស្ដាំ បើកបញ្ច្រាស់គ្នា ក៏បុកជាមួយម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FA ០៩០៨ បើកបរដោយឈ្មោះ សុខ ណូដា ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ យោធា រស់នៅភូមិ ថ្មី សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង ។ អ្នករួមដំណើរឈ្មោះ ហុីង សត្ថា ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មន្ត្រីអាវុធហត្ថ រស់នៅភូមិ ត្បែង ឃុំ អំពិល ស្រុករមាសហែក ខេត្តស្វាយរៀង យ៉ាងពេញទំហឹងលាន់ដូចរន្ទះបណ្ដាលអោយរងរបួសធ្ងន់ទាំង៣នាក់។
ជនរងគ្រោះត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ដោយឡែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់តាមក្រោយ៕ដោយ៖យឹម សុថាន