ភ្នំពេញ៖នាព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីព្រឹក នៅក្នុងបរិវេណសាលាបឋមសិក្សានិងអនុវិទ្យាល័យសម្តេចសុធារស សង្កាត់ទន្លេបាសាក់ មានរៀបចំពិធីសំណេះសំណាល និងចែកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋក្រីក្រចំនួន៩៩គ្រួសារដែលជួបការលំបាកក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ដែលមានការចូលរួមលោកវង្ស សុវណ្ណ អនុប្រធានក្រុមការងារចុះជួយសង្កាត់ទន្លេបាសាក់ តំណាងលោកប្រធានក្រុមការងារចុះជួយសង្កាត់ទន្លេបាសាក់ លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន តំណាងលោកអភិបាលខណ្ឌនិងលោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុង១គ្រួសារៗ ទទួលបាន៖
អង្ករ១០គ.ក្រ,ឃីដ១កញ្ចប់និងថវិកា២០,០០០៛ ក្នុងនោះ ថវិកាចៅសង្កាត់ចំនួន ១០,០០០៛ និងថវិកាភរិយាចៅសង្កាត់ចំនួន១០,០០០៛ ៕ ដោយ ៖ជីណា