ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន៖ ដំណាក់កាលកូវីដ-១៩លេងដឹងថាថ្ងៃណា ជាថ្ងៃធ្វើការ ឬថ្ងៃណាជាថ្ងៃឈប់សម្រាកទៀតហើយ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានមានប្រសាសន៍ថា៖ដំណាក់កាលកូវីដ-១៩លេងដឹង
ថាថ្ងៃណាជាថ្ងៃធ្វើការឬថ្ងៃណាជាថ្ងៃឈប់សម្រាកទៀតហើយ។
សម្តេចថ្លែងថា៖ មុនកូវីដ-១៩កម្មវិធីទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសរាប់មិនអស់។
ពេលកូវីដ-១៩ មកដល់ការងារភាគច្រើនធ្វើនៅផ្ទះដោយពិនិត្យសម្រេចនិងចុះហត្ថលេខាលើឯកសារក្នុងរង្វង់ពី២០ទៅ៣០ច្បាប់ក្នុងមួយថ្ងៃ។ក្រៅពីឯកសារគឺមើលរបាយការណ៏ពីរាជធានី-ខេត្តទាំង២៥ ការសុំយោបល់ឬពិគ្រោះយោបល់ជាមួយឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រីឬរដ្ឋមន្ត្រីតាមប្រពន្ធ័whatsapp.telegam.lineនិងប្រពន្ធ័ផ្សេងទៀតដែលនេះជាផ្នែកមួយនៃការប្រយុទ្ធជាមួយកូវីដផង។
សម្តេចបន្តថា៖ ថ្ងៃនេះហាត់ប្រាណដោយវាយកូនគោលនៅក្បែរផ្ទះទៀតហើយ។ចាប់ពីពេលនេះទៅខ្ញុំលេងចេញទៅវាយនៅតារាងខាងក្រៅទៀតហើយលើកលែងតែត្រូវទៅបើកការប្រកួតពានរង្វាន់ធំៗដែលប្រកួតក្នុងប្រទេសយើង។
សម្តេចថ្លែងបន្តថា៖ ភរិយាខ្ញុំ កូនៗខ្ញុំនិងអង្គរក្សរីករាយជាមួយព័ត៌មាននេះព្រោះពួកគេបារម្មណ៏ពីសន្តិសុខពិសេសការឆ្លងកូវីដ-១៩មកលើរូបខ្ញុំតែម្តង៕

ដោយ៖សុខ ខេមរា


ចែករំលែក៖