ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ការពារតំណែងជើងឯកស្នូកឃ័រពិភពលោក Judd Trump ឆ្លងផុតការប្រកួតជុំទី១

ចែករំលែក៖

កីឡាអន្តរជាតិ៖ម្ចាស់ការពារតំណែងជើងឯកកីឡាស្នូកឃ័រពិភពលោក Judd Trump បានរួចផុតពីការភ័យខ្លាចក្នុងការប្រកួតជុំទី១ដោយផ្តួលលោក Tom Ford កាលពីម្សិលមិញក្នុងកម្មវិធីប្រកួតជ្រើសរើសជើងឯកកីឡាស្នូកឃ័រពិភពលោកឆ្នាំ២០២០។

ទោះជាយ៉ាងណាក៏ដោយលោក Judd Trump បានលើកឡើងពីការប្រកួតរបស់គាត់ហើយបានអះអាងថា លោកបានយកឈ្នះគូប្រកួត៦ក្នុងចំណោម៩ប្រកួតបទទួលជ័យជម្នះក្នុងលទ្ធផល១០ទល់នឹង៨ នៅទីក្រុង Sheffield ប្រទេសអង់គ្លេស។ លោក Judd Trump នឹងត្រូវប៉ះជាមួយកីឡាករចិន Yan Bingtao ឬអាចប៉ះមិត្តរួមជាតិអង់គ្លេសលោក Elliot Slessor នៅជុំទី២បន្ទាប់។

ក្រោយទទួលបានជ័យជម្នះនៅជុំទី១ លោក Judd Trump បាននិយាយថា “ខ្ញុំតែងតែព្យាយាម និងរកមធ្យោបាយដើម្បីឆ្លងកាត់វគ្គនេះ ហើយនោះគឺជារឿងសំខាន់បំផុត។ ខ្ញុំត្រូវតាំងស្មារតី និងផ្ចង់អារម្មណ៍ ដែលពេលនេះខ្ញុំមិនចង់ចេញទៅណានោះទេ ដើម្បីរក្សាសុខភាព និងសុវត្ថិភាពក្នុងការប្រកួតជុំទី២ដែលជួបសុទ្ធតែអ្នកខ្លាំង”។

សូមបញ្ជាក់ថា សម្រាប់ក្នុងការប្រកួតជុំដំបូងផ្សេងទៀតកាលពីថ្ងៃសុក្រម្ចាស់ជើងឯកឆ្នាំ២០១៥ Stuart Bingham បាននាំមុខ ៥-៤ លើ Ashley Carty ក្នុងការប្រកួតដ៏ស្វិតស្វាញរបស់ពួកគេរហូតដល់១៩សិត។ ដោយឡែកកីឡាករចិន Ding Junhui បាននាំមុខ ៥-៤ លើកីឡាករ Mark King របស់អង់គ្លេស ខណៈកីឡាករ Alan McManus របស់ស្កុតឡេនបានយកឈ្នះ ៥-៤ ទៅលើម្ចាស់ជើងឯកសញ្ជាតិវ៉ែល៣សម័យកីឡាករ Mark Williams។ ក្នុងការប្រកួតព្រ័ត្រការណ៍នេះលោក McManus មានវ័យ៤៩ឆ្នាំត្រូវបានគេចាត់ទុកជាកីឡាករវ័យចំណាស់ជាងគេ បន្ទាប់ពីលោក Steve Davis ឈានដល់វគ្គ១/៤លើការបង្ហាញខ្លួនចុងក្រោយនៅអាយុ៥២ឆ្នាំ កាលពីព្រឹត្តិការណ៍ប្រកួតឆ្នាំ២០១០ ៕ដោយ៖ភារៈ


ចែករំលែក៖