ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោកស្រី ឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរងនគរបាលរាជធានីភ្នំពេញ នាយប់ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លិបកម្សាន្ត និង ខារ៉ាអូខេក្នុងមូលដ្ឋានខណ្ឌ និងបានធ្វើកំណត់ហេតុអប់រំណែនាំដល់ម្ចាស់ទីតាំង ដែលបើកសំឡេងរំខានឮខ្លាំងៗនៅពេលរាត្រី។ជាលទ្ធផលរដ្ឋបាលខណ្ឌបានចុះត្រួតពិនិត្យកន្លែងកម្សាន្តចំនួន៥ទីតាំងរួមមាន៖
១-ក្លិបកម្សាន្ត អេភិច២ បានធ្វើកំណត់អប់រំឱ្យអនុវត្តតាមគោលការណ៍ច្បាប់) ។
២-ក្លិបកម្សាន្ត Heart (ពិនិត្យជាក់ស្តែងមិនមានសកម្មភាពដំណើរការ )។
៣-ក្លិបកម្សាន្ត ភូន ធូន (ពិនិត្យជាក់ស្តែងមិនមានសកម្មភាពដំណើរការ)។
៤-អាជីវកម្មយីហោ Double A ស្ថិតនៅ ក្នុងផ្សារសូរិយាមល (មានសកម្មភាពដំណើរការ) ។ក្រោយការពិនិត្យរួចកម្លាំងគណៈបញ្ជាការឯកភាពបានធ្វើការអប់រំ ឱ្យអនុវត្តតាមគោលការណ៍ច្បាប់។
៥-អាជីវកម្មយីហោ Mo du Pub បានណែនាំអោយអនុវត្តតាមគោលការណ៍ច្បាប់។ ទន្ទឹមគ្នានេះ គណៈបញ្ជាការ ឯកភាពសង្កាត់ទាំង១១ក៏បានបន្តចុះតាមទីតាំងផ្សេងទៀតផងដែរ។
ក្នុងនោះលោកអភិបាលខណ្ឌបានដាក់ចេញនូវគោលការណ៍រួមមាន ៖ -ហាមដាច់ខាចមិនឱ្យមានការចាក់ភ្លេងរាំឌីស្កូដែលខុសនិឹងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
-ម្ចាស់អាជីវកម្ម ត្រូវរុះរើឧបករណ៍ភ្លេងចេញទាំងអស់ ។
-ហាមមិនឱ្យមានការប្រគំតន្ត្រី (Live Bang)។ -ត្រូវបន្តគោរពអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងករណីម្ចាស់អាជីវកម្មមិនអនុវត្តតាមការណែនាំនេះ គណៈបញ្ជាការឯកភាព និឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត រួមមាន ដកហូតអាជ្ញាប័ណ្ណ និង បិទទីតាំងអាជីវកម្ម ដោយចុះរុះរើឧបករណ៍ទាំងអស់យកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌ។
ជាមួយគ្នានេះដែរ ក៏ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខភិបាលស្តីពីការបង្ការ និងទប់ស្កាត់ជម្ងឺកូវីដ-១៩ ដោយរក្សាគម្លាតសង្គម១.៥ម៉ែត្រ ទៅ២ម៉ែត្រ៕ជ្រោយពេជ្រ