ព័ត៌មានទាន់ហេតុការណ៍៖

អ្នកគាំទ្ររបស់ប្រធានាធិបតីប្រេស៊ីល ត្រូវបានគេចោទប្រកាន់ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត

ចែករំលែក៖

អន្តរជាតិ៖ ក្រុមហ៊ុនហ្វេសប៊ុក បានអនុវត្តតាមបទបញ្ជារបស់តុលាការកំពូលរបស់ប្រទេសប្រេស៊ីលទាំងបង្ខំ ដើម្បីរារាំងគណនីរបស់សម្ព័ន្ធមិត្តកំពូលៗជាច្រើន របស់ប្រធានាធិបតីស្ដាំនិយម លោក Jair Bolsonaro។ ហើយក្រុមនេះត្រូវបានចោទប្រកាន់ ពីបទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប្រឆាំងនឹងចៅក្រម។

សូមជម្រាបថា អ្នកគាំទ្ររបស់លោក Jair Bolsonaro ត្រូវបានគេចោទប្រកាន់ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ។ ប៉ុន្តែក្រុមហ៊ុនបណ្ដាញសង្គមយក្សមួយនេះ ក៏បានបញ្ជាក់ថា វិធានការរបស់ចៅក្រមនេះ គឺជាការគំរាមកំហែងដល់សេរីភាពនៃការបញ្ចេញមតិ ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនមួយនេះ សង្កត់ធ្ងន់ថា ខ្លួននឹងប្ដឹងតវ៉ាប្រឆាំងនឹងបទបញ្ជានេះ។ ចំពោះវេទិកាបណ្ដាញសង្គមនេះត្រូវបានគេប្រើ ដើម្បីអំពាវនាវឲ្យធ្វើរដ្ឋប្រហារយោធាមួយ ដើម្បីបិទសភានិងតុលាការកំពូល ។

គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅ ចៅក្រមបានបញ្ជាឲ្យហ្វេសប៊ុកបិទគណនីចំនួន១២ និង Twitter ចំនួន១៦ផ្សេងទៀត។ ជាក់ស្តែងកាលពីថ្ងៃសុក្រទី៣០ ខែកក្កដាកន្លងទៅនេះ តុលាការកំពូលរបស់ប្រេស៊ីលបានពិន័យហ្វេសប៊ុក ៣៦.៨ម៉ឺនដុល្លារ ពីបទបដិសេធក្នុងការបិទគណនីទាំងនោះ។ គេមិនច្បាស់ថា តើ​ Twitter ក៏ត្រូវបានពិន័យដែរឬទេ៕ដោយ៖ស តារា


ចែករំលែក៖