ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារដោយគ្រាប់បែក​នៅ កាម៉េរ៉ូន ស្លាប់និងរបួស​២១នាក់​

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃ ទី​២ ខែសីហា ខ្មាន់​កាំភ្លើង ក្រុម បូកូហារ៉ាម (Boko Haram)បានវាយប្រហារដោយ គ្រាប់បែក នៅភាគខាងជើង ប្រទេស កាម៉េរ៉ូន​(Cameroon) បណ្តាលឲ្យមនុស្ស​១៣នាក់ស្លាប់ និង​៨នាក់រងរបួស ។
តាមប្រភពព័ត៌មានសន្តិសុខ និងមន្ត្រីក្នុងតំបន់បានឲ្យដឹងថា ​មកទល់ពេលនេះ មិនទាន់ដឹងច្បាស់ថាក្រុមណាវាយប្រហារនៅឡើយទេ​។ ជនដៃដល់បានគប់គ្រាប់បែកចូលក្នុង​ជំរុំសម្រាប់ជនភៀសខ្លួន នៅក្នុងឃុំ Mozogo ជាប់ព្រំដែន ប្រទេស នីហ្សេរីយ៉ា​។​ ពលរដ្ឋ​នៅកន្លែងកើតហេតុថា​មានមនុស្ស ១៣នាក់ស្លាប់​ ចំណែកព័ត៌មាន ពីសន្តិសុខថាមានអ្នកស្លាប់ដល់ទៅ​១៥នាក់ និងពីរនាក់របួសធ្ងន់។
មកទល់ពេលនេះមិនទាន់មានក្រុមណាមួយ ចេញមុខទទួលស្គាល់នៅឡើយទេ។ ប៉ុន្តែនៅតំបន់នោះគ្មានក្រុមណាក្រៅពី ក្រុមបូកូហារ៉ាមនោះឡើយ។ ក្រុមបូកូហារ៉ាម Boko Haram បានចាប់ផ្តើមធ្វើសកម្មភាព នៅតំបន់ភាគឦសាននៃប្រទេសនីហ្សេរីយ៉ា តាំងពិឆ្នាំ​២០០៩ ដោយមានបំណងបង្កើតទីតាំងគ្រប់គ្រងស្វ័យភាព បង្កើតជាប្រទេសអ៊ីស្លាម។ ក្រោយមកក្រុមនេះមានគម្រោងពង្រីង ទីតាំង​ទៅកាន់ប្រទេសជិតខាង ដូចជា Niger, Cameroon និង Chad។ ក្រុមបូកូហារ៉ាម បានបង្កឲ្យមានអំពើហិង្សា ការវាយប្រហារជាច្រើនកើតឡើង បណ្តាលឲ្យមនុស្សរាប់សិបពាន់នាក់ស្លាប់​និងរាប់មុឺននាក់ត្រូវភៀសខ្លួន​។
នៅខែមិថុនាឆ្នាំ​២០១៩ ក្រុមឧទ្ទាមបូកូហារ៉ាម ប្រមាណ​៣០០ នាក់បានវាយប្រហារ នៅប្រទេស ឆាត និងតំបន់ភាគខាងជើងប្រទេស កាម៉េរ៉ូន សម្លាប់មនុស្ស ២៤នាក់​ ក្នុងនោះមានទាហានកាម៉េរ៉ូន១៦នាក់៕ដោយ៖ធី រីណា


ចែករំលែក៖