ព័ត៌មានទាន់ហេតុការណ៍៖

អ្នកធ្វេីចត្តាឡីស័ករត់​ ០២នាក់នៅព្រៃវែងនោះ​ រកឃេីញហេីយ និងបាននាំមកកន្លែងចត្តាឡីស័កវិញ

ចែករំលែក៖

ខេត្តព្រៃវែង៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងមុននេះបន្តិចថា៖ អ្នកធ្វេីចត្តាឡីស័ករត់​ ០២នាក់នៅព្រៃវែងនោះ​ រកឃេីញហេីយបាននាំមកកន្លែងចត្តាឡីស័កវិញ។

សូមបញ្ជាក់ថា៖ សមត្ថកិច្ចបានរាយការណ៍ថាមានមនុស្ស២នាក់ បានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័កនៅខេត្តព្រៃវែង,សមត្ថកិច្ចកំពុងស្រាវជ្រាវនាំខ្លួនមកវិញ ជួយការពារសុខភាពពួកគាត់ បញ្ចៀសជំងឺកូវីដ-១៩ គោរពតាមការណែនាំពីក្រសួងសុខាភិបាល។ពួកគាត់ទើបត្រឡប់មកពីប្រទេសម៉ាឡេស៉ី បានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែង នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ។
បច្ចុប្បន្ន បានរកឃើញ និងនាំមកកន្លែងចត្តាឡីស័កវិញហើយ ។ នេះបើតាម លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់តាម ប្រព័ន្ធ Telegram ៕

ដោយ៖សិលា


ចែករំលែក៖