ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌចំការមន​សហការជាមួយមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម​ចំនួន​ ២កន្លែងនៅក្នុងសង្កាត់ទន្លេបាសាក់​

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានសហការជាមួយមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងអាជីវកម្មចំនួន ២កន្លែង រួមមាន ក្លិបកម្សាន្ត EPIC និងភោជនីយដ្ឋាន ហ៊ូថោវលី ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយពីក្រុមការងារត្រួតពិនិត្យរួចមក ឃើញថា៖

-ក្លិបកម្សាន្ត EPIC បានកែប្រែពីក្លិបកម្សាន្តមកជាភោជនីយដ្ឋានតាមលិខិតអនុញ្ញាតរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានដាក់តុអាហារគម្លាតពីគ្នា មានម៉ាស៊ីនស្គេនកម្ដៅ​នៅច្រកទ្វារចូល​ និងមានម៉ាស៊ីនសម្លាប់មេរោគទាំងច្រកចេញ​ ទាំងច្រកចូល ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

-ចំពោះភោជនីយដ្ឋាន ហ៊ូថោវលីវិញ ក្រុមការងារបានឃើញថា ទីតាំងខាងលើនេះមិនមានលិខិតអនុញ្ញាតដើម្បីប្រកបអាជីវកម្មនោះទេ ហើយក្រុុមការងារបានណែនាំឱ្យម្ចាស់អាជីវកម្មទៅស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្ម និងត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងករណីម្ចាស់អាជីវកម្មមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារនោះទេ ក្រុមការងារនឹងចាត់វិធានការរដ្ឋបាល៕ ដោយ៖ជីណា


ចែករំលែក៖