ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងបរិបទកូវីដ-១៩ ក្រសួងអប់រំចេញគោលការណ៍ប្រតិបត្តិស្តង់ដា សម្រាប់ដំណើរការសាលារៀនឡើងវិញ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញនូវគោលការណ៍ប្រតិបត្តិស្តង់ដា សម្រាប់ដំណើរការសាលារៀនឡើវិញ ក្នុងបរិបទកូវីដ-១៩។

គោលការណ៍ប្រតិបត្តិស្តង់ដា សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ កម្រាសចំនួន៩ទំព័រ របស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញនូវលក្ខខ័ណ្ឌតម្រូវជាច្រើន ដើម្បីឲ្យសាលារៀនដែលចង់បើកដំណើរការឡើងវិញ អនុវត្តន៍ឲ្យបាន ដើម្បីធានានូវបទដ្ឋានអានាម័យ ដែលក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបានកំណត់។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន នីងកីឡា លោក រស់ សុវាចា ធ្លាប់លើកឡើងថា ការបើកដំណើរការសាកល្បងសាលារៀនស្តង់ដារខ្ពស់ឡើងវិញ នឹងធ្វើឡើងនៅក្នុងខែសីហានេះ ដោយសាលាឯកជនចំនួនទាំង២០ ទទួលការអនុញ្ញាត ឲ្យបើកដំណើរការឡើងវិញ។

សូមរំលឹកថា៖ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ៕ដោយ៖សិលា


ចែករំលែក៖