ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាល​បារាំង ​តម្រូវ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស​នៅតាម​ទីសាធារណៈ​បិទ​ជិត​ បើអ្នក​បំពាន​វិធានការ​នេះ​ត្រូវ​រង​ពិន័យ​១៣៥​អឺរ៉ូ​

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋាភិបាលបារាំង បានប្រកាសថាដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩រលកទីពីរ គឺតម្រូវឲ្យពលរដ្ឋពាក់ម៉ាសនៅតាមទីសាធារណៈបិទជិតហើយប្រសិនបើអ្នកណាបំពានវិធានការនេះត្រូវរងពិន័យ១៣៥អឺរ៉ូ បន្ថែមពីនេះបារាំងបញ្ជាក់ថា មិនត្រឹមតែទីសាធារណៈនោះទេដូចជាហាងទំនិញមជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថាប័នរដ្ឋបាល ធនាគារ  ផ្សារ ក៏ដូចជាក្នុងបន្ទប់ប្រជុំ រោងកុន និងដំណើរតាមមធ្យោបាយសាធារណៈផងដែរ   

បើតាមសារព័ត៌មានយានយន្ត Auto-Moto របស់បារាំង និយាយថា ការពាក់ម៉ាសនៅពេលធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរសាធារណៈ គឺជារឿងចាំបាច់ដែលមិនបំផុត ប៉ុន្តែមិនមានការចែងច្បាស់លាស់ទាក់នងការធ្វើដំណើរលើរថយន្តផ្ទាល់ខ្លួននោះឡើយ  ចំណែករថយន្តឯកជន មិនស្ថិតក្នុងនិយមន័យទីសាធារណៈបិទជិតនោះទេ ដូច្នេះការពាក់ម៉ាស ក៏មិនស្ថិតក្នុងបម្រាមរបស់រដ្ឋាភិបាលនោះដែរ

ដោយឡែកអ្នកជំនាញ ក៏បានលើកឡើងថា អ្នកបើកបររថយន្តត្រូវតែដាក់ម៉ាសជាប្រចាំតាមខ្លួន ដើម្បីរួមចំណែកទប់ស្កាត់ហានីភ័យជាមួយគ្នានេះការពាក់ម៉ាសនៅតែជាករណីចាំបាច់នៅពេលដែលមានអ្នកដំណើរផ្សេងទៀតក្នុងរថយន្ត ពីព្រោះមនុស្សទាំងអស់សុទ្ធតែធ្លាប់មានទំនាក់ទំនងប្រភពផ្សេងៗគ្នា

រីឯអ្នកបើកបររថយន្តដែលប្រើប្រាស់រួមក្នុងក្រុមហ៊ុន ស្ថាប័នរដ្ឋ ក៏ត្រូវពាក់ម៉ាសផងដែរ ហើយត្រូវមានការជូតសម្អាតឲ្យបានត្រឹមត្រូវតាមក្បួនសុខាភិបាល ដូចទ្វារ ដៃចង្កូត កន្លែងអង្គុយ និងទីតាំងផ្សេងទៀតក្នុងរថយន្ត

គួរបញ្ជាក់ដែរថា សម្រាប់រថយន្តតាក់ស៊ី អ្នកបើកបរមានសិទ្ធិបដិសេធភ្ញៀវដែលមិនពាក់ម៉ាស បើតាម BFM Auto ក្រុមហ៊ុន BlaBlaCar បានតម្រូវឲ្យអ្នកបើករបស់ខ្លួនដាក់ជម្រើសពីរដល់អតិថិជន ដែលអាចជិះតែម្នាក់ឯង ជិះច្រើននាក់ក្នុងពេលតែមួយ ហើយការពាក់ម៉ាសត្រូវធ្វើឲ្យបានត្រឹមត្រូវ ពោលគឺបិទជិតច្រមុះ និងមាត់ដោយ៖ស តារា


ចែករំលែក៖