ព័ត៌មានទាន់ហេតុការណ៍៖

បទ”វិទ្យាល័យ”របស់ក្រុមក្មេងខ្មែរ កំពុងអង្រួនចិត្តអ្នកគាំទ្រឲ្យនឹកដល់ជីវិតកាលរៀនវិទ្យាល័យ

ចែករំលែក៖

    ភ្នំពេញ៖ ក្រោយស្ងប់ស្ងាត់បញ្ចេញបទចម្រៀងថ្មីមួយរយៈពេលរួចមក ក្រុមតារាចម្រៀង ក្មេងខ្មែរបានបញ្ចេញបទចម្រៀងថ្មីដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង។ ចាប់អារម្មណ៍ព្រោះតែបទចម្រៀងនេះបាននាំឲ្យអ្នកគាំទ្ររបស់ខ្លួនឹកគ្រាសិក្សានៅវិទ្យាល័យ។

បទនោះចំណងជើងថា «វិទ្យាល័យ» ដែលយោងតាមការរៀបរាប់ក្នុងវីដេអូចម្រៀងនេះបានឲ្យដឹងថា អ្វីដែលអ្នកទាំងអស់គ្នាកំពុងតែឮគឺជាសាច់រឿងរបស់ក្រុមគ្រួសារក្មេងខ្មែរ ដែលអាល់ប៊ុមនេះឲ្យឈ្មោះថា«ក្មេងអ្នកឡែ» អ្វីដែលគេកាន់តែចាប់អារម្មណ៍គឺវីដេអូ MVជាង៨នាទីរបស់បទ «វិទ្យាល័យ» នាំអារម្មណ៍អ្នកស្តាប់ឲ្យវិលត្រឡប់ទៅរកអតីតកាលជំនាន់វិទ្យាល័យ និងបានរៀបរាប់រាល់សកម្មភាពដែលធ្លាប់កើតមានចំពោះជីវិតក្មេងវិទ្យាល័យ ធ្វើឲ្យអ្នកស្តាប់ហើយកើតចិត្តនឹករលឹកដល់ភាពយុវវ័យជំនាន់វិទ្យាល័យរបស់ខ្លួនជាខ្លាំង ក្រៅពីការរំលឹកអតីតកាលគ្រាវិទ្យាល័យនោះបទចម្រៀងមួយនេះ ក៏បានលើកឡើងពីគុណូបក្ការៈរបស់លោកគ្រូ អ្នកគ្រូ ដែលធ្លាប់បង្រៀន និងបង្ហាត់បង្ហាញទៅរកផ្លូវល្អថែមទៀតផង។ កាន់តែបំពេអារម្មណ៍អ្នកស្តាប់គឺបទចម្រៀងមួយនេះបានអមដោយរបាំបុរាណខ្មែរទៀតផង ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញពីគំនិតច្នៃប្រឌិតឡើងរបស់ផលិតករផងដែរ។

គួរបញ្ជាក់ដែរថា ក្រុមតារាចម្រៀងក្មេងខ្មែរធ្លាប់បានបង្កើតឲ្យមានការចាប់អារមមណ៍ខ្លាំងក្រោយពីពួកគេបានបង្កើតស្នាដៃបទចម្រៀងថ្មីទទួលបានការចូលទស្សនាលើបណ្តាញសង្គមល្បីឈ្មោះYoutube រាប់លានដងដូចជាបទ”បុណ្យភូមិ” បទ”ឆ្ងាយតែកាយ” បទ”ចង្កះរាងរាវ” ជាដើម៕ ដោយ៖វឌ្ឍនា


ចែករំលែក៖