ភ្នំពេញ៖ រោងចក្រផលិតខ្សែភ្លេីងនិងម្នាងសិលាមួយកន្លែងដែលស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២និង៤០នាទីទាបភ្លឺថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ។ រោងចក្រខាងលេីផលិតខ្សែភ្លេីងនិងម្នាងសិលា។
តាមប្រភពព័ត៌មានពីសន្តិសុខបានឲ្យដឹងថា មុនពេលកេីតហេតុគាត់បានលឺសម្លេងផ្ទុះអ្វីមួយនៅខាងក្នុងរោងចក្រ បន្ទាប់មកក៏កេីតជាអណ្តាតភ្លេីងឆេះយ៉ាងសន្ធោសន្ធៅទេីបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។
បន្ទាប់មកក្រុមរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងបានចុះមកដល់ទីតាំងខាងលេីនិងបាញ់ទឹកដេីម្បីទប់ស្កាត់កុំឲ្យរាលដាលដល់អគាររោងចក្រផ្សេងទៀត។
ពាក់ព័ន្ធនិងករណីគ្រោះអគ្គិភ័យខាងលេីនេះនៅមិនទាន់ដឹងពីមូលហេតុនិងការខូចខាតសម្ភារអស់ប៉ុន្មាននោះទេបេីគិតត្រឹមម៉ោង៦ព្រឹកនេះ៕ដោយ៖សុខាសែនជ័យ