ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ជើងឯកពិភពលោក៤សម័យកាល Higgins ធ្លាក់ចេញពីការប្រកួតជើងឯកស្នុកឃ័រពិភពលោក

ចែករំលែក៖

ម្ចាស់ជើងឯកពិភពលោកសម័យកាលលោក John Higgins បានធ្លាក់ចេញពីការប្រកួតជុំទី២នៃព្រឹត្តិការណ៍ជើងឯកពិភពលោកដោយចាញ់កីឡាករលេខ៤៣ពិភពលោក Kurt Maflin ក្នុងវគ្គជម្រុះទោះបីជាកីឡាករជើងចាស់រូបនេះទទួលបានពិន្ទុខ្ពស់បំផុតរហូតដល់១៤៧ក៏ដោយ ដោយសារតែប្រកួតចាញ់ក្នុងលទ្ធផល១៣សិតទល់១១សិត

លោក John Higgins បានប្រាប់គេហទំព័រ World Snooker Tour ក្រោយចប់ការប្រកួតថា “Kurt Maflin លេងបានអស្ចារ្យដើម្បីបង្ហាញពីអ្វីដែលគាត់បានធ្វើគាត់ធ្វើបានល្អក្នុងការប្រកួតវគ្គជម្រុះដើម្បីប្រជែងយកពានពិភពលោកមួយនេះ ខ្ញុំជូនពរគាត់ទទួលបានជោគជ័យក្នុងកាប្រកួតបន្តបន្ទាប់ទៀត”។

ចំណែកឯម្ចាស់ជើងឯក៣សម័យកាលគឺកីឡាករ Mark Selby បានប្រកួតស្មើ៨សិតទល់៨សិតជាមួយកីឡាករថៃ Noppon Saengkham ដោយឡែកម្ចាស់ជើងឯកពិភពលោក និងជាកីឡាករឈរចំណាត់ថ្នាក់លេខ១ពិភពលោកកីឡាករ Judd Trump បានប្រកួតឈ្នះកីឡាករចិន Yan Bingtao ដោយលទ្ធផល៥សិតទល់៣សិតក្នុងការប្រកួតជុំទីដោយ៖ភារៈ


ចែករំលែក៖