ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់សង្ស័យមានបញ្ហាផ្លូវ បានជិះម៉ូតូ មកលោតទឹកសម្លាប់ខ្លួន ពីលេីស្ពានកោះប៉ែនផ្អើលទាំងព្រឹក

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នារីម្នាក់គិតខ្លីបានសម្រេច ចិត្ត ធ្វើអត្តឃាតបញ្ចប់ជីវិត ដោយជិះម៉ូតូមក លោតទឹកពីលើស្ពានកោះប៉ែន បន្សល់ទុកនូវស្បែកជើង១គូ ម៉ូតូ១គ្រឿង។
ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២០ ស្ថិតក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បេីតាមការអះអាងរបស់ឈ្មោះ ម៉ាង ម៉េងហួន ត្រូវជាឪពុកសាកសព បានអោយដឹងថា ៖ កូនស្រីរបស់ខ្លួនមាន ឈ្មោះ ហួន និមល អាយុ៣០ឆ្នាំ មានទីលំនៅភូមិកំពង់រលីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។ គាត់មានជំងឺផ្លូវចិត្តប្រព័ន្ធ(ប្រសាទ)ត្រូវ លេបថ្នាំប្រចាំជារៀងរាល់ថ្ងៃផងដែរ ។ ពិសេសមិនមានរឿងអីដែលត្រូវជាការសង្ស័យ បង្ហាញឱ្យឃើញពីអាការៈចម្លែកណាមួយ ដល់នាងឈានដល់បញ្ចប់ជីវិតបែបនេះ។
សមត្ថកិច្ចបានឲ្យដឹងថា ៖ បន្ទាប់ពីទទួល បាន សេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋថា មានមនុស្សស្រីម្នាក់មកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានកោះប៉ែន លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាម បានបញ្ជាឲ្យ លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការ នគរបាល ស្រុកកំពង់សៀម បានដឹកនាំកម្លាំង ជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យចាត់វិធានការជាបន្ទាន់ចុះដល់កន្លែងកើតហេតុ ដេីម្បី បង្កើតគណៈកម្មការត្រួតពិនិត្យលើសាកសព។
ការពិនិត្យធ្វើកោសល្យវិច្ច័យ ដោយពុំមាន ស្លាកស្នាម អ្វី ដែលគួរឲ្យសង្ស័យ ជាប់ពាក់ព័ន្ធ នឹងបទល្មើសនោះទេ។ ករណីនេះសាកសព ត្រូវបានប្រគល់ ឲ្យខាងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖វណ្ណៈ


ចែករំលែក៖