ព័ត៌មានទាន់ហេតុការណ៍៖

អាហ្វហ្គានីស្ថានបានដោះលែងអ្នកទោសតាលីបង់៤០០នាក់ឲ្យមានសេរីភាព

ចែករំលែក៖

អន្តរជាតិ៖ គណៈកម្មការជាន់ខ្ពស់អាហ្វហ្គានីស្ថានដែលមានសមាជិកជាប្រធានក្រុមកុលសម្ព័ន្ធ អ្នកមានឥទ្ធិពលនៅក្នុងភូមិស្រុក …និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានសម្រេចដោះលែងអ្នកទោសតាលីបង់៤០០នាក់ដើម្បីជាការបើកផ្លូវសម្រាប់កិច្ចពិភាក្សាស្វែងរកសន្តិភាពដើម្បីបញ្ចប់សង្គ្រាមអូសបន្លាយរយៈពេល ជាង១៩ឆ្នាំកន្លងមក។
សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមប្រឹក្សាជាន់ខ្ពស់អាហ្វហ្គានីស្ថាន បានសម្រេច«លុបឧបសគ្គដើម្បីឆ្ពោះទៅរកសន្តិភាពបញ្ចប់ការបង្ហូរឈាម។ ទាំងនោះហើយបានជាអាហ្វហ្គានីស្ថានបានសម្រេចដោះលែងអ្នកទោសតាលីបង់៤០០នាក់។
ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani បានកោះប្រជុំមេកុលសម្ព័ន្ធ ព្រឹទ្ធាចារ្យមានឥទ្ធិពលក្នុងសហគមន៍ដើម្បីពិភាក្សាពីការសម្រេចដោះលែងអ្នកទោសតាលីបង់។ ក្រុមតាលីបង់បានប្រកាសថា ការដោះលែងគឺជាលក្ខខណ្ឌ ដើម្បីពិភាក្សាសន្តិភាព។
ការដោះលែងអ្នកទោសតាលីបង់ ខាងលើជាផ្នែកមួយនៃការសន្យារបស់រដ្ឋាភិបាលដោះលែងអ្នកទោសតាលីបង់៥ពាន់នាក់។
រយៈពេល១៩ឆ្នាំហើយអាហ្វហ្គានីស្ថានប្រឈមនិឹងសង្គ្រាមស៊ីវិល ចាប់តាំងពីអាមេរិក វាយប្រហារប្រទេសនេះនៅឆ្នាំ២០០១ ក្រោយក្រុមអាល់កៃការវាយប្រហារអគារពាណិជ្ជកម្មពិភពលោក WTO នៅអាមេរិក ។ ប៉ុន្តែមកទល់ពេលនេះ អាហ្វហ្គានីស្ថានមិនទាន់ទទួលបានសន្តិភាពនៅឡើយ បើទោះបីអាមេរិកបានបញ្ចប់សង្គ្រាមនៅទីនោះក្តី៕ដោយ៖ធី រីណា


ចែករំលែក៖