ក្លិប Atletico Madrid បានបញ្ជាក់កាលពីល្ងាចថ្ងៃអាទិត្យថា សមាជិកក្លិប២នាក់ដែលនឹងត្រូវធ្វើដំណើរទៅទីក្រុង Lisbon នៅថ្ងៃចន្ទនេះសម្រាប់ប្រកួតវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩។
ក្លិបមិនបានបញ្ជាក់ថា តើការរកឃើញវិជ្ជមាននេះស្ថិតក្នុងចំណោមកីឡាករឬបុគ្គលិកបច្ចេកទេសរបស់ខ្លួននោះទេ ប៉ុន្តែក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការបានពន្យល់ថា យោងទៅតាមពិធីសាររបស់ UEFA រាល់សមាជិកដែលធ្វើដំណើរទៅ Lisbon សម្រាប់ការប្រកួតនៃក្របខ័ណ្ឌ Champions League រដូវកាលនេះត្រូវឆ្លងកាត់ការធ្វើតេស្តទាំងអស់។
ក្លិប Atletico Madrid បានអះអាថា ក្នុងចំណោមលទ្ធផលដែលត្រូវបានគេដឹងកាលពីថ្ងៃអាទិត្យ មនុស្សពីរនាក់ត្រូវបានធ្វើតេស្តវិជ្ជមានហើយបច្ចុប្បន្នពួកគេកំពុងស្ថិតនៅដាច់ឆ្ងាយពីគេរៀងៗខ្លួន។ UEFA, សហព័ន្ធបាល់ទាត់អេស្ប៉ាញ, សហព័ន្ធព័រទុយហ្គាល់ និងគណៈកម្មាធិការកីឡាជាន់ខ្ពស់អេស្ប៉ាញកំពុងសហការគ្នាធ្វើការរឿងនេះហើយ។
ក្លិបបានបន្ថែមទៀតថា ខ្លួនក៏បានអនុវត្តពិធីសារដែលសមស្របសម្រាប់ស្ថានភាពបែបនេះដោយការធ្វើតេស្តលើកម្មវិធី PCR ជុំថ្មីសម្រាប់អ្នករាល់គ្នាដោយសារតែការធ្វើដំណើរទៅ Lisbon មានការផ្លាស់ប្តូរ និងមានជើងយន្តហោះច្រើនដែលជាកត្តាឆ្លងរីករាលដាលដល់កីឡាករ ឬ សមាជិកក្រុម។
សូមបញ្ជាក់ថា Atletico Madrid នឹងត្រូវប្រកួតជាមួយក្រុម RB Leipzig មកពីអាល្លឺម៉ង់ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយនារាត្រីថ្ងៃទី១២ឈានចូលថ្ងៃទី១៣ ខែសីហាខាងមុខនេះ ៕ដោយ៖ភារៈ