ភ្នំពេញ៖ សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្ងៃអាទិត្យ ៥រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ មានដូចខាងក្រោម៖
– សកម្មភាពកម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោកពីព្រលឹម ធ្វើអនាម័យ បោសជូត បរិវេណកន្លែងធ្វើការ លាងសំអាត រថយន្ត ម៉ូតូ រួសរាន់ងូតទឹក ស្លៀកពាក់ រួចរង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់គណៈប្រតិភូជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ តាមភូមិសាស្ត្រសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ។
– កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្តធ្វើការត្រួតពិនិត្យសុខភាព វាស់កំដៅ បាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ ដល់នាយទាហាន នាយទាហានរង ពលទាហានអាវុធហត្ថ ដើម្បី បង្កា ទប់ស្កាត់ ពីការឆ្លងជំងឺ covid- 19 ។
– កម្លាំង គ អន្តរាគមន៍ ក្នុងទីបញ្ជាការ បានរៀនបំប៉នក្បាច់គុណចំបាប់ ស្នៀតចាប់បោក ចាប់កាច់ (ក្លេ) ដើម្បីបង្កើនសម្ថភាព និងការពារខ្លួន ពេលប៉ះទង្គិចជាមួយជនសង្ស័យ ក្នុងនោះដែរកម្លាំងផ្សេងៗទៀតនាំគ្នាធ្វើលំហាត់ប្រាណ លេងកីឡា ដើម្បីសុខភាពផងដែរ ។
– កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ នៅលើដងផ្លូវ ដែលកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន ៕
ដោយ៖ សិលា