ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្ស ៥នាក់យកទៅធ្វើតេស្ដពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀនខេត្តពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ផ្សេងគ្នារួមទាំងវត្ថុតាង និងសម្ភារៈ ដើម្បីនាំយកទៅធ្វើតេស្តរកសារធាតុញៀននិងបន្តនីតិវិធី ។

មន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យប្រាប់ថា ល្ងាចថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវបំបែកក្បែរផ្សារបត់រំដួល ស្ថិតនៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ដកហូតនូវម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១កញ្ចប់ រួមទាំងសម្ភារជក់គ្រឿងញៀនផងដែរ ។
ដោយឡែក នៅយប់ថ្ងៃដដែលនោះដែរ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ បានចេញល្បាតក្នុងមូលដ្ឋានស្ថិតនៅភូមិកប៉ាស ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ដែររួមទាំងមធ្យោបាយធ្វើដំណើរផង ។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលខាងលើបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារៈ បាននាំយកមកបន្តនីតិវិធី ហើយជាលទ្ធផលនៃការធ្វើតេស្ដឃើញ(វិជ្ជមាន)ទាំងពីករណីចំនួន ៥នាក់ ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖