ព័ត៌មានទាន់ហេតុការណ៍៖

សូមអញ្ជើញមកភ្លក់ឱជារសអាហារបែបជប៉ុនពិតៗនៅ ភោជនីយដ្ឋាន ហ៊្វូមីហ្សិនសៀមរាប (Fumizen SiemReap) (ឥរិយាបទក្នុងការទទួលទានអាហារជប៉ុន)

ចែករំលែក៖

សៀមរាប ៖ខែសីហាឆ្នាំ២០២០ភាពល្អឥតខ្ចោះក្នុងការធ្វើម្ហូបគឺជាចំណុចមួយ ដែលមនុស្សភាគច្រើនរំពឹងទុកថាមាននៅក្នុងភោជនីយដ្ឋានជប៉ុន ហើយដែលអាចឱ្យពួកគេទទួលទានអាហារយ៉ាងឆ្ងាញ់ពិសាដោយភាពរីករាយ រួមជាមួយនឹងសេវាដ៏ល្អឥតខ្ចោះ ចាប់ផ្ដើមពីការស្វាគមន៍ប្រកបដោយភាពរួសរាយរាក់ទាក់ និងអ្នករត់តុដែលចាំបម្រើតាមសេចក្ដីត្រូវការរបស់ភ្ញៀវគ្រប់ពេលវេលា ដែលនេះនឹងធ្វើឱ្យការពិសាអាហាររបស់ពួកគេកាន់តែស្រស់ស្រាយនេះគឺជាអ្វីដែលភោជនីយដ្ឋាន Fumizen អាចផ្ដល់ជូនដល់ភ្ញៀវរបស់ខ្លួនបាន។ ភោជនីយដ្ឋានជប៉ុន Fumizen មានទីតាំងស្ថិតនៅក្នុងសណ្ឋាគារ The Aviary Hotel ស្ថិតនៅចំកណ្ដាលននៃក្រុងសៀមរាប។  ដើម្បីធានាថាបុគ្គលិករបស់ភោជនីយដ្ឋាន Fumizen អនុវត្តនូវស្តង់ដារខ្ពស់បំផុត នោះវគ្គបណ្ដុះបណ្ដាលមួយស្ដីពី “ជំនាញសេវាកម្មបែបជប៉ុន” ត្រូវបានផ្ដល់ដល់ពួកគេដែលបង្រៀនដោយលោកស្រី Carine Lantignac (ខារីន ឡាន់ទីញឹក) ប្រធានក្រុមហ៊ុន One Step Into។ បុគ្គលិកទាំងនោះត្រូវបានឧទ្ទេសនាមអំពីព្រឹត្តិការណ៍ និងប្រវត្តិនៃសេចក្ដីស្រឡាញ់ និងការគោរពរបស់ប្រជាជនជប៉ុនចំពោះម្ហូបអាហារ។ វាគឺជាអំណោយពីព្រះ ដែលវាជាលទ្ធផលដែលកើតចេញពីការឧស្សាហ៍ព្យាយាម និងឱកាស បើសិនធម្មជាតិមិនទាមទារយកទៅវិញនៅក្នុងដំណើររបស់វានោះទេ។ បុគ្គលិកគ្រប់រូបនៅតាមខ្សែចង្វាក់ផលិតកម្មនីមួយៗត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ឱ្យមានការពេញចិត្តដូចៗគ្នាចាប់តាំងពីផ្នែចម្អិន រហូតដល់ការលើកយកអាហារឱ្យភ្ញៀវ។ តាមប្រវត្តិសាស្រ្ត សង្គមជប៉ុនត្រូវបានគ្រប់គ្រងដោយពិធីការ និងការរំពឹងទុកនៅគ្រប់ឥរិយាបទ  និងស្ថានភាព។ ដូច្នេះហើយ កាយវិការរបស់មនុស្សត្រូវគោរពនូវបែបបទមួយចំនួន។ ភោជនីយដ្ឋានជប៉ុនមានសុជីវធម៌មួយចំនួនដែលជនជាតិជប៉ុនតែងតែធ្វើ ដូចជាឥរិយាបទពិសេសក្នុងការស្វាគមន៍ ការកាន់ថាស ការហុច ការដាក់ចាននៅលើថាសតាមលំដាប់លំដោយជាក់លាក់ ការបើកទ្វារ ការឱនខ្លួននៅពេលដាក់ម្ហូប ឬនៅពេលទទួលការកម្ម៉ង់ម្ហូប ការបញ្ជូនសញ្ញាថាពួកគេខិតទៅជិតភ្ញៀវ និងឥរិយាបទក្នុងការដើរចាកចេញពីភ្ញៀវ។ ការយល់ដឹងអំពីសុជីវធម៌ទាំងនេះ និងតាម       រយៈការបណ្ដុះបណ្ដាលជាទៀងទាត់ នោះបុគ្គលិករបស់ភោជនីយដ្ឋានរបស់ Fumizen អាចបណ្ដុះនូវទម្លាប់ទាំងនេះនៅក្នុងខ្លួនពួកគេសម្រាប់ទីកន្លែងធ្វើការពួកគេបាន ហើយអនុវត្តនូវរបៀបរបបជប៉ុននេះជូនដល់ភ្ញៀវពួកគេ បានថែមទៀតផង។   ប្រជាជនកម្ពុជាមានកាយវិការទន់ភ្លន់រួចហើយ ដូច្នេះការបណ្ដុះបណ្ដាលប្រព្រឹត្តិទៅដោយភាពរលូន។ ការមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀនថាហេតុអ្វីបានជាការងារនេះត្រូវធ្វើតាមរបៀបនេះ ពីព្រោះការដឹងត្រឹមតែអំពីរបៀប ដោយមិនដឹងអំពីមូល​ដ្ឋានគ្រឹះហេតុផលទេ វាមិនគ្រប់គ្រាន់ធ្វើឱ្យមនុស្សយល់នូវគំនិត និងមានការជក់ចិត្តក្នុងការរៀនជំនាញសេវាកម្មបែបជប៉ុននោះទេ។ ដូច្នេះការបណ្ដុះបណ្ដាលនេះផ្ដោតទៅលើភូមិសាស្រ្តប្រទេសជប៉ុន និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនានា ដែលមានឥទ្ធិពលលើម្ហូបអាហារ ដែលនាំឱ្យមានបញ្ជីរាយមុខម្ហូបទាំង    នេះ បុគ្គលិកក៏ត្រូវដឹងអំពីរបៀបបង្កើននូវភាពពេញចិត្តរបស់ភ្ញៀវពួកគេតាមរយៈការផ្ដល់យោបល់អំពីវិធីសាស្រ្ត​ប្រសើរបំផុតក្នុងការទទួលទាន ដូចជាការចែករំលែកមុខម្ហូប sushi គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ដល់មនុស្សដែលកំពុងទទួលនូវការចែករំលែកនោះជាដើម។លបុគ្គលិកបានធ្វើការអនុវត្តជាច្រើនទៅលើការសម្របសម្រួលចលនារាងកាយនៅក្នុងបរិយាកាសផ្សេងៗគ្នា បន្ទាប់មកក៏ធ្វើត្រាប់តាម។ ពួកគេត្រូវបានបង្រៀនឱ្យធ្វើជាអ្នកចូលរួមអនុវត្តផ្ទាល់ មិនត្រឹមតែជាអ្នកសង្កេតប៉ុណ្ណោះទេ ដូច្នេះពួកគេអាចហ៊ានជំនះខ្លួនរបស់ពួកគេ និងអាចគាំទ្រដល់មិត្តរួមការងារពួកគេ ប្រកបដោយការយកចិត្តទុកដាក់ ដោយទទួលបានលទ្ធផលរីកចម្រើន និងជោគជ័យ តាមក្បួនជប៉ុនពិតៗ។  

តាមរយៈការមានទីកន្លែងថ្មីចេស និងការផ្ដល់ការងារដល់មនុស្សគ្រប់គ្នា នោះវិធីសាស្រ្តធ្វើការងាររបស់ជប៉ុនត្រូវបានដាក់ឱ្យអនុវត្តដើម្បីធ្វើឱ្យប្រសើរឡើងនូវការទំនាក់ទំនង និងប្រសិទ្ធភាពការងារក្រុម។ គំនិតជប៉ុនស្ដីពីឥរិយាបថធ្វើការងារ និងភាពពាក់ព័ន្ធនៃការងារ ជាមួយនឹងទីកន្លែង និងអ្នកឯទៀត ក៏ត្រូវបានលើកយកមកបង្ហាញផងដែរ។ ទាំងនោះគឺជាតម្លវប្បធម៌ដែលមានដំណើរការប្រសើរណាស់ និងអាចក្លាយជាទម្លាប់មួយនៅក្នុងជីវិតថ្មីរបស់បុគ្គលិកនៅក្នុងបរិយា​កាសជាក់លាក់ណាមួយបានថែមទៀតផងពួកគេបានបង្ហាញនូវការរីកចម្រើនយ៉ាងច្រើន មានការយកចិត្តទុកដាក់ខ្ពស់ និងទទួលបានជំនាញទន់គ្រប់គ្រាន់ អាចចងចាំនូវចំណុចនានាសម្រាប់មូលហេតុជាក់លាក់ណានោះ ក៏ដូចជាទទួលបាននូវមូលដ្ឋានគ្រឹះរឹងមាំ និងឱកាសបណ្ដុះបណ្ដាលស្មើៗគ្នាសម្រាប់អភិវឌ្ឍខ្លួនជាប្រចាំផងដែរ។ យើងខ្ញុំសូមធានាថាភ្ញៀវរបស់ភោជនីយដ្ឋាន Fumizenនឹងទទួលអារម្មណ៍ពិតៗនៅពេលពួកគេមកពិសាអាហារជប៉ុននេះនៅភោជនីយដ្ឋានយើងខ្ញុំ ដោយមិនចាំបាច់ធ្វើដំណើរ​ទៅប្រទេសជប៉ុនឡើយ។  

សណ្ឋាគារ Aviary Hotel បានបើកឡើងវិញហើយនាពេលថ្មីៗនេះ និងដើម្បីសម្ដែងនូវកាយវិការស្វាគមន៍ យើងខ្ញុំមានការបញ្ចុះថ្លៃជាពិសេស ដោយកំពុងតែរង់ចាំលោកអ្នកធ្វើការកក់ ដោយក្នុងមួយយប់ តម្លៃត្រឹមតែ ៦១ ដុល្លារប៉ុណ្ណោះ (បន្ទប់គេងប៉ុណ្ណោះ) ឬតម្លៃ ៦៩ ដុល្លារ ដោយផ្ដល់នូវអាហារពេលព្រឹកដោយឥតគិតថ្លៃចំពោះមនុស្សពីរនាក់ ហើយនិងផ្ដល់នូវភេសជ្ជៈដោយឥតគិតថ្លៃចំនួនមួយដងនៅហាង   Flock Café ឬផ្ដល់នូវអាហារពេលល្ងាចមួយពេលដោយឥតគិតថ្លៃនៅភោជនីយដ្ឋាន Fumizenសម្រាប់ការស្នាក់នៅ ២ យប់សម្រាប់ភ្ញៀវដែលចូលមកទិញទំនិញពីហាង The Aviary Square ឬការទិញអាហារ ឬភេសជ្ជៈពីហាង Flock Café នឹងទទួលបាន ភេសជ្ជៈមួយកែវដោយឥតគិតថ្លៃ។ ជាមួយគ្នានេះដែរ សូមទាញយកប្រយោជន៍ពីកម្មវិធី “ទិញអាហារ ១ ឈុត ថែម Sushi Rollមួយដុំដោយឥតគិតថ្លៃពីភោជនីយដ្ឋាន Fumizen។ នេះគឺជាវិធីមួយក្នុងការបង្ហាញនូវការដឹងគុណដល់ភ្ញៀវរបស់យើងខ្ញុំ ចំពោះភក្ដីភាព និងការគាំទ្ររបស់ពួកគេមកលើសណ្ឋាគារ Aviary Hotel និងភោជនីយដ្ឋានFumizen នៅក្នុងខែសីហានេះ។ សុជីវធម៌ក្នុងការទទួលទានអាហារពេលល្ងាចបែបជប៉ុន នៅពេលពិសាអាហារនៅក្នុងភោជនីយដ្ឋានជប៉ុន ដូចជាភោជនីយដ្ឋាន Fumizen ជាដើម ឬនៅក្នុងផ្ទះរបស់ជនជាតិជប៉ុន នោះការប្រកាន់ខ្ជាប់នូវសុជីវធម៌សាមញ្ញៗមួយចំនួនបានបង្ហាញឱ្យឃើញនូវឥរិយាបទល្អ និងការគោរពចំពោះម្ចាស់ផ្ទះ។ ទោះបីជាប្រជាជនជប៉ុនភាគច្រើនយល់ដឹងអំពីឥរិយាបទទួលទានអាហាររបស់ភ្ញៀវពីបណ្ដាប្រទេសផ្សេងៗ ដែលមិនសូវយល់អំពីទំនៀមទម្លាប់ និងជំនឿរបស់ជនជាតិជប៉ុនក៏ដោយ ក៏លោកអ្នកត្រូវបង្ហាញនូវកាយវិការស្វាគមន៍ជានិច្ច ដោយប្រកាន់ខ្ជាប់នូវសុជីវធម៌ទទួលទានអាហារខាងក្រោមនេះ។

ការអង្គុយ : ជាទូទៅ ជនជាតិជប៉ុនទទួលទានអាហារដាក់លើតុទាប ហើយអង្គុយនៅលើខ្នើយដែលដាក់នៅពីលើកម្រាលកន្ទេលធ្វើពីដើមកក់។ នៅក្នុងពិធីផ្លូវការ ទាំងបុរស និងស្រ្តី ត្រូវអង្គុយបត់ជើងមកក្រោយ រីឯនៅក្នុងពិធីធម្មតាវិញ បុរសអាចអង្គុយពែនភ្នែនបាន រីឯស្ត្រីអាចអង្គុយបត់ជើងទាំងពីរទៅចំហៀងបាន

កន្លែងអង្គុយកិត្តិយស : មនុស្សដែលសំខាន់បំផុតនៅពេលទទួលទានអាហារម្ដងៗតែងតែអង្គុយនៅទីកន្លែងកិត្តិយស។ កន្លែងអង្គុយនេះមានចម្ងាយឆ្ងាយបំផុតពីផ្លូវចូលនៃបន្ទប់ដែលអង្គុយពិសាអាហារ។ បើមានកន្លែងទំនេរសម្រាប់ដាក់វត្ថុសិល្បៈ នោះភ្ញៀវគួរអង្គុយនៅពីមុខនោះ។ ម្ចាស់ផ្ទះត្រូវអង្គុយនៅចំកណ្ដាលនៃតុនៅជ្រុងម្ខាង។

កូនកន្សែង : នៅក្នុងភោជនីយដ្ឋាន និងបារ ជាច្រើន កូនកន្សែងចំហុយក្ដៅត្រូវបានផ្ដល់ជូនលោកអ្នក ដូច្នេះលោអ្នកអាចសម្អាតដៃរបស់លោកអ្នកបានជាមួយនឹងកូនកន្សែងនេះ ប៉ុន្តែហាមយកវាមកជូតសម្អាតមុខ។ ពេលនៅក្នុងផ្ទះ លោកអ្នកតម្រូវឱ្យលាងសម្អាតដៃលោកអ្នក មុននឹងចាប់ផ្ដើមទទួលទានអាហារ។

ការថ្លែងអំណរគុណ : អាហារអាចចាប់ផ្ដើមទទួលទានបានភ្លាមៗ នៅពេលភ្ញៀវសំខាន់ សមាជិកគ្រួសារ ឬអ្នករត់តុ ធ្វើកាយវិការឱ្យសញ្ញាចាប់ផ្ដើមទទួលទាន។ ការណ៍នេះជាទូទៅគឺជាការថ្លែងអំណរគុណ ដោយនិយាយពាក្យ “ខ្ញុំសូមទទួលដោយអំណរគុណ។ ដើម្បីបង្ហាញនូវការឈប់ទទួលទានអាហារ លោកអ្នកអាចនិយាយថា “សូមអរគុណចំពោះអាហារមួយពេលនេះ”។  

ចង្កឹះ : ហាមមិនឱ្យដាក់ចង្កឹះបញ្ឈរនៅក្នុងចានចង្កឹះឡើយ ព្រោះថាការធ្វើដូច្នេះវាដូចជាម្ហូបអាហារសែនក្នុងពិធីបុណ្យសពអញ្ចឹង។ ហាមដាច់ខាតមិនឱ្យដួសម្ហូបដោយផ្ទាល់ពីចានរួមដោយប្រើចង្កឹះផ្ទាល់ខ្លួននោះទេ និងហាមមិនឱ្យលើកចង្កឹះសំកាំង នៅពេលគិតថាត្រូវទទួលទានមុខម្ហូបអ្វីបន្ទាប់ទៀត។ នៅពេលមិនត្រូវប្រើ សូមដាក់ចង្កឹះនៅលើទម្ររបស់វា រួមទាំងក្នុងពេលកំពុងពិភាក្សាគ្នាផង។ ហាមមិនឱ្យយកចង្កឹះទៅចង្អុល នៅពេលកំពុងនិយាយគ្នាឡើយ និងហាមមិនឱ្យប្រើប្រាស់វាដើម្បីចាប់ម្ហូបទៅឱ្យចង្កឹះរបស់មនុស្សម្នាក់ណាផ្សេងទៀតឡើយ។  

ការកាន់ចាន : នៅពេលទទួលទានអាហារពីចានចង្កឹះ ឥរិយាបទល្អដែលត្រូវធ្វើនោះគឺត្រូវលើកចានឡើងដោយដៃរបស់អ្នក រួចហើយដាក់វាខិតទៅជិតមាត់ នៅពេលទទួលទាន។ ហាមមិនឱ្យរើសម្ហូបដែលធ្លាក់ទៅហើយនោះទេ ព្រោះទង្វើបែបនេះត្រូវបានចាត់ទុកថាជាកាយវិការមិនសមរម្យ។ ជាការប្រសើរបំផុត អាហារគួរទទួលទានម្ដងមួយដុំ ដូច្នេះសូមព្យាយាមកុំទទួលទានអាហារដោយខាំបំបែកវាជាដុំតូចៗ។ អាហារមិនគួរលើកហួសមាត់របស់អ្នកឡើយ។  

ការផឹក : ហាមផឹកភ្លាមៗ ត្រូវចាំរហូតដល់ភ្ញៀវគ្រប់គ្នានៅតុទទួលបានភេសជ្ជៈ ហើយបានលើកកែវឡើងទាំងអស់គ្នា ដើម្បីបង្ហាញនូវការគោរពក្នុងការទទួលទានភេសជ្ជៈនេះ ជាទូទៅមាននិយាយពាក្យថា លើកកែវឡើង”។ នៅពេលកាន់កែវ ស្ត្រីគួរដាក់ដៃរបស់នាងនៅពីក្រោមកែវ។ បុរសក៏គួរធ្វើបែបនេះដែរ ដើម្បីបង្ហាញនូវការគោរព នៅពេលមានប្រសាសន៍ជាមួយនឹងនរណាម្នាក់ដែលមានឋានៈខ្ពស់ជាង។ នៅពេលទទួលទានស្រា ជាទំនៀមទម្លាប់ត្រូវចាក់ឱ្យគ្នាទៅវិញទៅមក ជាជាងចាក់ដាក់តែក្នុងកែវខ្លួនឯង

ស៊ុប : ការទទួលទានស៊ុបដោយប្រើប្រាស់ចង្កឹះ មិនមានការប្រកាន់ទេនៅពេលទទួលទានអាហារដោយស្រូបឮៗ ព្រោះជនជាតិជប៉ុនភាគច្រើនមានជំនឿថាការបឺតយកខ្យល់នៅពេលទទួលទានមីអាចបង្កើនឱសជារសរបស់អាហារបាន។ នៅពេលញ៉ាំស៊ុប miso សូមផឹកទឹកស៊ុបនោះដូចជាផឹកទឹកតែដែរ រួចហើយយកចង្កឹះឆ្កឹះកាកស៊ុបមកទទួលទាន

ការចាក់ (ភេសជ្ជៈ) : បើត្រូវចាក់ភេសជ្ជៈ នោះដៃដែលកាន់ដបត្រូវចាក់ទៅមុខ។ ការចាក់បែបផ្ទីងគូទដបមកក្រោយត្រូវបានចាត់ទុកថាជាការមើលងាយ។  

អំពីភោជនីយដ្ឋាន Fumizen

ដោយបានបង្កើតឡើងអស់រយៈពេល ៤០ ឆ្នាំមកហើយ ភោជនីយដ្ឋាន Fumizen មានទីតាំងស្ថិតនៅក្នុងសណ្ឋាគារដ៏ប្រណិតនៅក្នុងសង្កាត់ New Otani តំបន់ Chiyoda-ku ក្រុង Tokyo ប្រទេសជប៉ុន។ សណ្ឋាគារប្រណិតនេះបានក្លាយជាសណ្ឋាគារជាទីពេញចិត្តរបស់បណ្ដានាយករដ្ឋមន្ត្រី និងតារាល្បីៗ ចាប់តាំងពីពេលបង្កើតវាមក សណ្ឋាគារនេះបានដឹកជញ្ជូនអាហារថ្ងៃត្រង់Bento ទៅឱ្យភ្ញៀវល្បីៗរហូតដល់សព្វថ្ងៃនេះ។  

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង :

ផ្នែកទំនាក់ទំនងសាធារណៈទទួល&ផ្ដល់ព័ត៌មាន  

ជាន់ទីពីរ អគារលេខប្រាំ (Rise Building) ផ្លូវលេខ 282 សង្កាត់បឹងកេងកង 1 

ភ្នំពេញ កម្ពុជា  

hello@twowaypr.com 

www.twowaypr.com


ចែករំលែក៖