ភ្នំពេញ៖ ក្រសួងសុខាភិបាល រកឃើញអ្នកកើតជំងឺកូវីដ១៩ចំនួន ១៥នាក់ថ្មីទៀត ក្នុងនោះ១៣នាក់ជាជនជាតិចិន ២នាក់ជាជនជាតិខ្មែរ, ព្យាបាលជាសះស្បើយបានម្នាក់។ នេះបើយោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ។
ករណីជាសះស្បើយ ជាបុរសជនជាតិខ្មែរចំនួន ០១នាក់ អាយុ២៥ឆ្នាំ មានអាស័យដ្ឋាននៅខេត្តត្បូងឃ្មុំ ធ្វើដំណើរមកពីប្រទេសរុស្ស៊ី ដោយឆ្លងកាត់ប្រទេសម៉ា អវិជ្ជមានវីរុសកូវីដ-១៥ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ពីខេត្តកំពង់ស្ពឺ។
ដោយឡែកករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ១៥នាក់ (ជនជាតិចិន ១៣នាក់ និងជនជាតិខ្មែរ២នាក់)។
សូមជម្រាបថា៖ ករណីជនជាតិចិន ១៣នាក់ មានដូចតទៅ៖
-ស្ត្រីជនជាតិចិនអាយុ ២៤ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
– បុរសជនជាតិចិនអាយុ ២៤ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
– បុរសជនជាតិចិនអាយុ ២៤ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
– បុរសជនជាតិចិនអាយុ ២០ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
– បុរសជនជាតិចិនអាយុ ៣១ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
– បុរសជនជាតិចិនអាយុ ៣០ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
– បុរសជនជាតិចិនអាយុ ៣៥ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
– បុរសជនជាតិចិនអាយុ ២៧ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
-បុរសជនជាតិចិនអាយុ ២០ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
– បុរសជនជាតិចិនអាយុ ២៨ឆ្នាំ មានអាស័យដ្ឋានស្នាក់រាជធានីភ្នំពេញ
-បុរសជនជាតិចិនអាយុ ២៣ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
-បុរសជនជាតិចិនអាយុ ៣១ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
– បុរសជនជាតិចិនអាយុ ២៩ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ។
បុរសស្ត្រីជនជាតិចិនទាំង ១៣នាក់ខាងលើ បានធ្វើតេស្តដោយទទួលបានលទ្ធផល វិជ្ជមានវីរុស កូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺទាំង ១៣នាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាព ចាក់អង្រែ រាជធានីភ្នំពេញ។ ពួកគាត់ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសហ្វីលីពីន តាមជើងហោះ ហើរមកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ដោយមានអ្នកដំណើរជាជនជាតិចិនសរុប ១១៩នាក់ ស្ត្រី ២៣នាក់ និងបុរស ៩៦នាក់) ។ ចំណែកឯអ្នកដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបាន ដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញទាំងអស់គ្នា។
ចំពោះ ករណីជនជាតិខ្មែរ ០២នាក់ មានដូចតទៅ៖
– កុមារីជនជាតិខ្មែរអាយុ ១៣ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ
– ស្ត្រីជនជាតិជនខ្មែរ អាយុ ៤៨ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ។
កុមារី និងស្ត្រីទាំងពីរនាក់ខាងលើ ទទួលបានលទ្ធផលតេស្ត វិជ្ជមានវីរុសកូវីដ-១៩ បច្ចុប្បន្ន អ្នកជំងឺ ទាំងពីរនាក់ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ពួកគាត់ទាំងពីរនាក់ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដោយឆ្លងកាត់ប្រទេសចិន (តៃវ៉ាន់) តាមជើងហោះ ហើរមកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ដោយមានអ្នកដំណើរសរុប ៧៥នាក់ (ស្រី្ត ២៦នាក់ បុរស ៤៣នាក់ និងកុមារ ០៦នាក់ )។ ចំណែកឯអ្នកដំណើរដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ដោយធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ចំនួន ៥៩នាក់ នៅ សណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញ ចំនួន ០៣នាក់ នៅសណ្ឋាគារមួយផ្សេងទៀតក្នុងរាជធានីភ្នំពេញ ចំនួន ០៣នាក់ និងនៅមណ្ឌលចត្តាឡីស័កទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញចំនួន៤នាក់៕ដោយ៖សុខ ខេមរា