ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនសេដ្ឋី​ឧស្សាហកម្ម​រ៉ែ​របស់​ចិន​ម្នាក់ ក្រោយកាន់​កាប់​ជំនួញ​ជីក​រ៉ែ​ធ្បូ​ង​ថ្ម​ខុសច្បាប់ ក្នុង​តំបន់អភិរក្ស

ចែករំលែក៖

អន្តរជាតិ៖បើតាមការចុះផ្សាយកាសែតហុងកុង South China Morning Post និយាយថា សេដ្ឋីឧស្សាហកម្មរ៉ែរបស់ចិនម្នាក់ ត្រូវបានអាជ្ញាធរឃាត់ខ្លួនពាក់ព័ន្ធករណីកាន់កាប់ជំនួញជីករ៉ែធ្បូថ្មខុសច្បាប់យ៉ាងបើកចំហក្នុងតំបន់ភ្នំអភិរក្សរបស់រដ្ឋាភិបាលចិន​ មិនតែប៉ុណ្ណោះ មន្ត្រីចិននាក់ទៀតក្នុងទីក្រុង Haixi ក៏ត្រូវបានដកហូតតំណែង និងដាក់ក្រោមការស៊ើបអង្កេតប្រឆាំងអំពើពុករលួយ

កាសែតហុងកុង South China Morning Post និយាយទៀតថាអាជ្ញាធរចិនក្នុងខេត្ត Qinghai បានប្រកាសកាលពីថ្ងៃ ខែសីហាថ្មីៗនេះថាលោក Ma Shaowei ជាម្ចាស់ក្រុមហ៊ុនជីករ៉ែ ឈ្មោះថា Xinqing ត្រូវបានឃាត់ខ្លួន ក្នុងខេត្តចិនភាគពាយព្យ ក្រោយព័ត៌មានមួយរបាយការណ៍ថាលោកជាជំនួញជីករ៉ែធ្បូថ្មខុសច្បាប់

ចំពោះការឃាត់ខ្លួនសេដ្ឋីចិនក្នុងឧស្សាកម្មរ៉ែនេះ បានធ្វើឡើងក្រោយសារព័ត៌មានចិន Economic Information Daily ដែលជាកាសែតសាខាជាមួយទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍កាលពីសប្តាហ៍មុនថា ក្រុមហ៊ុនរុករករ៉ែ Xinqing របស់លោក Ma រកចំណូលបានរហូតដល់,១៥ពាន់លានដុល្លារ ក្នុងពេល១៤ឆ្នាំ ពីប្រតិបត្តិការជីកយករ៉ែធ្បូថ្មខុសច្បាប់ក្នុងតំបន់ភ្នំ Qilian ដោយយោងតាមការស៊ើបអង្កេតអស់ពេលឆ្នាំរបស់កាសែតចិនខាងលើ  ក្រុមហ៊ុននេះ បានប្រតិបត្តិការខួងរ៉ែធ្បូថ្មចាប់តាំងពី ឆ្នាំ២០០៦មក ដោយគ្មានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មឡើយ

ដោយឡែកជុំវិញបញ្ហានេះដែរ អភិបាលរងនៃខេត្ត Qinghai លោក Li Jiexiang ក៏បានអះអាងថា ការស៊ើបអង្កេតបឋមរបស់អាជ្ញាធរ បានរកឃើញថា ក្រុមហ៊ុន Xinqing នេះបានប្រតិបត្តិការជីករ៉ែដោយខុសច្បាប់មែន លោកអភិបាលរង បន្ថែមថាបច្ចុប្បន្ន ក្រុមការងារចំនួនមកពីក្របខណ្ឌប៉ូលីស និងទីភ្នាក់ងារប្រឆាំងអំពើពុករលួយ នឹងស៊ើបអង្កេតបន្តលើរឿងអាស្រូវខាងលើនេះ

ទាក់ទិនបញ្ហានេះបើយោងតាមភាពយន្តឯកសាររបស់ទូរទស្សន៍រដ្ឋចិនCCTV បានបញ្ជាក់ថា កិច្ចការពារបរិស្ថាន គឺជាអាទិភាពដ៏សំខាន់មួយរបស់ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ២០១២មក ហើយចន្លោះពីឆ្នាំ២០១៤ និងឆ្នាំ២០១៦ ប្រមុខរដ្ឋរូបនេះតែងចេញការណែនាំអំពីការអភិរក្សជួរភ្នំ Qilian

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ មន្ត្រីជាង១០០នាក់ រួមទាំងមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តរបស់ចិនផងនោះ ក៏ត្រូវបានដាក់ទោសសម្រាប់ការបរាជ័យអនុវត្តបញ្ជាទាំងនេះរបស់លោកប្រធានាធិបតី មន្ត្រីជាន់ខ្ពស់រូបនោះ ចុងក្រោយត្រូវបានបណ្ដេញចេញពីបក្ស ហើយជាប់គុក១២ឆ្នាំសម្រាប់អំពើពុករលួយ

ចំណែកក្នុងឆ្នាំ២០១៩ លោក ស៊ី ជិនភីង ក៏បានចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងភ្នំនោះផងដែរ ដោយអះអាងថា ជួរភ្នំ Qilian គឺជាខែលដ៏សំខាន់សម្រាប់សន្តិសុខអេកូឡូស៊ី ក្នុងភាគខាងលិចប្រទេសចិន ហើយការអភិរក្សវាគឺជាសារសំខាន់ផ្នែកយុទ្ធសាស្ត្រដើម្បីការពារបរិស្ថានប្រទេសដោយ៖សតារា


ចែករំលែក៖