អន្តរជាតិ៖ វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់រុស្ស៊ីមានឈ្មោះថា វ៉ាក់សាំងSputnik V ដែលប្រធានាធិបតីរុស្ស៊ីបានប្រកាស នៅថ្ងៃទី១១ខែសីហាពីជោគជ័យនៃវ៉ាក់សាំងនេះ។ ជាមួយគ្នានេះមានប្រទេសចំនួន២០ហើយបានបញ្ជាទិញវ៉ាក់សាំងខាងលើ សរុបមានដល់ទៅ១ពាន់លានដូស។
សារព័ត៌មានរ៉យទ័របានផ្សាយថា រុស្ស៊ីដាក់ឈ្មោះវ៉ាក់សំាងប្រឆាំងកូវីដ-១៩ គឺ “Sputnik V” ក្រោយពេលក្រសួងសុខាភិបាលបានផ្តល់លិខិតអនុញ្ញាតឲ្យមជ្ឈមណ្ឌលGamaleya សហការជាមួយក្រសួងការពារជាតិរុស្ស៊ីស្រាវជ្រាវនឹងផលិតវ៉ាក់សាំងនេះ។
លោក Kirill Dmitriev អគ្កនាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី ដែលទទួលបន្ទុកវិនិយោគក្នុងវិស័យឧស្សាហកម្មសុខាភិបាល បានឲ្យដឹងថា រុស្ស៊ីទទួលបានលិខិតស្នើទិញវ៉ាក់សាំងពី២០ប្រទេស សរុបមានដល់ទៅ១ពាន់លានដូស។
លោក Kirill Dmitriev «យើងកត់សម្គាល់ឃើញថា ប្រទេសជុំវិញពិភពលោកបានចាប់អារម្មណ៍យ៉ាងខ្លាំងដល់វ៉ាក់សាំងស្រាវជ្រាវនិងផលិតឡើងដោយមជ្ឈមណ្ឌល Gamaleya ។លើសពីនេះយើងទទួលបានលិខិតស្នើទិញដល់ទៅ១ពាន់លានដូសហើយ។
ហេតុអ្វីបានជារុស្ស៊ីដាក់ឈ្មោះថ្នាំ ប្រឆាំងកូវីដ-១៩ថា ជាវ៉ាក់សាំង Sputnik V គឺយកទៅតាមឈ្មោះផ្កាយរណបដំបូងគេបង្អស់នៅលើពិភពលោករបស់អតីតសហភាពសូវៀតដែលបានបាញ់បង្ហោះទៅលើលំហអាកាសនៅឆ្នាំ១៩៥៧ ដែលជាការចាប់ផ្តើមប្រកួតប្រជែងទីអវកាសនៅលើពិភពលោក៕ដោយ៖ធី រីណា