ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះផ្អាកទីតាំងសណ្ឋាគារ វិន សិនណេស

ចែករំលែក៖

 

                                                                                                                                     ភ្នំពេញ៖ នៅថ្ងៃអង្គារ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទីរសៀល ដោយមានការឯកភាពពីលោក សេង គឹមឡាក់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោក ឆាយ វាសនា តំណាងលោកអភិបាលខណ្ឌសែនសុខ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌ លោកវរសេនីយ៍ឯកជា ចិត្រ្តា នាយការិយាល័យអនុវត្តន៍នីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះផ្អាកទីតាំងសណ្ឋាគារ វិន សិនណេស ស្ថិតនៅផ្លូវណតប្រ៊ីត ក្រុមទី៥ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្នុងនោះដែរគណៈបញ្ជាការឯកភាពខណ្ឌបានឱ្យម្ចាស់ទីតាំងផ្អាកការទទួលភ្ញៀវ ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ និងតម្រូវឱ្យម្ចាស់ទីតាំងធ្វើការស្នើសុំច្បាប់បើកទីតាំងថ្មី ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖