ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ស្រែកទ្រហោយំផ្អេីលទាំងព្រឹក​ ខណ:ដឹងថា ខ្លួនត្រូវចោរដាក់ថ្នាំយកទ្រព្យសម្បត្តិអស់

ចែករំលែក៖

     ភ្នំពេញ​ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលទាំងព្រឹកមួយបានកេីតហេតុ​ ខណៈស្ត្រីម្នាក់ស្រែកទ្រហោយំក្រោយដឹងថា ខ្លួនត្រូវចោរដាក់ថ្នាំយកខ្សែ.ក ចិញ្ចៀននិងទូរស័ព្ទរួមនិងលុយមួយចំនួនយកទៅបាត់អស់​ កាលពីនៅវេលាម៉ោង ៦និង ៤០នាទីព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០២០ ស្ថិតនៅមុខផ្សារសែនមេត្រី ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

    ស្ត្រីរងគ្រោះខាងលើមានឈ្មោះ សេង ហ៊ន អាយុ៤២ឆ្នាំស្នាក់នៅម្តុំផ្សារដីថ្មី។

    បេីតាមការរៀបរាប់ទាំងទឹកភ្នែកបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បាន ដើរចេញពីបន្ទប់ជួលបម្រុងទៅចូលធ្វើការ នៅរោងចក្រ ខណ:ពេលកំពុងតែដើរ ស្រាប់តែមានជនសង្ស័យមកទះស្មារបស់គាត់នៅចំណុចផ្សារដីថ្មីភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ រួចដឹកគាត់តាមម៉ូតូឆ្ពោះមកផ្សារសែនមេត្រី រួចជនសង្ស័យក៏បានធ្វើសកម្មភាពដោះយកចិញ្ចៀនខ្សែ ក និងទូរស័ព្ទរួមនិងលុយកាក់មួយចំនួនយកទៅបាត់តែម្តង។

    បន្ទាប់ពីស្ត្រីរងគ្រោះខាងលើដឹងខ្លួនថាខ្លួនចាញ់ល្បិចចោរក៏ស្រែកទ្រហោយំផ្អើលអ្នកដំណើរ និង ប្រជាពលរដ្ឋនៅក្បែរនោះ។ក្រោយពេលកើតហេតុទើបឃើញប្រជាការពារនិងកម្លាំងនគរបាលចុះទៅដឹកស្ត្រីខាងលើនោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ ដេីម្បីឲ្យជួយស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់​ ៕​

ដោយ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖