ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូជ្រុលបុកបង្កាន់ដៃស្ពានធ្លាក់ទឹកព្រែកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្ត​សៀមរាប ៖ បុរស​ម្នាក់​បាន​បើក​ម៉ូតូ​ជ្រុល​បុក​បង្កាន់ដៃស្ពាន បណ្តាល​ឲ្យ​ធ្លាក់ចូល​ទឹក​ព្រែក​ទាំង​ម៉ូតូ ទាំងមនុស្សស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលា​ម៉ោង ៦​ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ​២០២០​នៅ នៅ​ចំណុច​ស្ពាន​ខាងកើត​ស្ថានីយ៍សាំងលីគឹមសេង ចម្ងាយប្រហែល ១០០​ម៉ែត្រ ស្ថិតនៅ​ភូមិក​ញ្ចា​ន់​រុន ឃុំ​ប្រាសាទ ស្រុក​វ៉ារិន ខេត្តសៀមរាប លើ​កំណាត់​ផ្លូវ​ក្រួស​ក្រហម ។​

សមត្ថកិច្ចនគរបាលចរាចរណ៍ ស្រុកវ៉ារិនបានឲ្យដឹងថា ​បុរស​ខាងលើ​ឈ្មោះ ឡុ​ក ក្រួច អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​ភ្នំ ឃុំ​វ៉ារិន ស្រុក​វ៉ារិន ខេត្តសៀមរាប បាន​បើកបរ​ម៉ូតូ​ម៉ាក HONDA C125 ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1U-7357 ក្នុងល្បឿនលឿន ហើយ​មកដល់កន្លែងកើតហេតុបានរេ​ចង្កូត​ធ្លាក់​ស្ពានទៅបុកនឹងត្រចៀកស្ពានម្ខាងទៀតធ្លាក់​ទាំង​មនុស្ស​និង​ម៉ូតូ​ចូលក្នុង​ទឹក​ព្រែក បណ្តាលឲ្យលង់ស្លាប់នៅកន្លែងកើតហេតុ ។​

ប្រភពដដែលបានឲ្យដឹងទៀតថា​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញចរាចរណ៍បាន​ចុះ​វាស់វែង ធ្វើ​កំណត់ហេតុ និងស្រង់សពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន ៕ដោយ៖ប្រាថ្នា


ចែករំលែក៖