ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី និងឧត្តមសេនីយ៍ទោ ដល់នាយនគរបាលជាន់ខ្ពស់១៤រូប

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមព្រះរាជក្រឹត្យដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅថ្ងៃទី១៣ ខែសីហានេះ គឺព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) និងឧត្តមសេនីយ៍ទោ (ផ្កាយ២) ដល់នាយនគរបាលជាន់ខ្ពស់ ក្របខណ្ឌនគរបាលជាតិ នៃក្រសួងមហាផ្ទៃចំនួន១៤រូប។
ក្នុងនោះ ត្រាស់បង្គាប់ តម្លើងឋានន្តរស័ក្តិដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖ ក- ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ
១- ឧត្តមសេនីយ៍ត្រី គង់ ណារិទ្ធ អត្តលេខ ៣៨១៤៥
២- ឧត្តមសេនីយ៍ត្រី ឈឿន ប៊ុនធន អត្តលេខ ៥៤៤៣៣
៣- ឧត្តមសេនីយ៍ត្រី គូ សុផល អត្តលេខ ៥៦២៨២
៤- ឧត្តមសេនីយ៍ត្រី ចាន់ សុខឡា អត្តលេខ ៦៤៩៥៧
៥- ឧត្តមសេនីយ៍ត្រី ម៉ា នីរិទ្ធ អត្តលេខ ៦៦៦៦០
៦- ឧត្តមសេនីយ៍ត្រី សាប់ ធារ៉ាអត្តលេខ៦៧៤៦៥
៧- ឧត្តមសេនីយ៍ត្រី ម៉ៅ សុបញ្ញា អត្តលេខ ៧៨១៦៨ ។ និងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រីចំនួន៧រូប៕

ដោយ៖សិលា


ចែករំលែក៖