ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យប្រុសស្រី៩នាក់ករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៩នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនបានជាបន្តបន្ទាប់ករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង៤៖០០នាទីទាបភ្លឺ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ។
ប្រភពពីនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានឲ្យដឹងថា ពួកគេទាំង៩នាក់នេះគឺនៅវេលាម៉ោង៤៖០០នាទី កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន៤នាក់ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្លូវលេខ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យទាំងនោះមាន១-ឈ្មោះ ស្រ៊ុនភាស់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិក្រាំងដូនដី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

២-ឈ្មោះ ភាជ ស៊ីកូ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន ស្នាក់នៅផ្ទះលេខ៥៨ ផ្លូវជាតិលេខ៣ ភូមិក្រាំងដូនដី សង្កាត់កកាប២ ខណ្ឌពោធិ៍សែនជ័យ ។

៣-ឈ្មោះ ពុធ ខេមរិន្ទ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មានស្នាក់នៅផ្ទះគ្មានលេខក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល។ ៤-ឈ្មោះ មាន ស្រីណា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (ពិនិត្យទឹកនោម) ។ លុះមកដល់វេលាម៉ោង៣ និង០០នាទីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ឃាត់ខ្លួនជនសង្ស័យបាន១នាក់ទៀតករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលេខ១០១៥ ក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានឈ្មោះ លុយ សាន់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងលាបថ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិចំការឪឡឹក សង្កាត់កកាប២ ខណ្ឌពោធិ៍សែនជ័យ (ពិនិត្យទឹកនោម) ហើយកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៩ និង០០នាទី សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ១នាក់ដែរ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលមាន ឈ្មោះ ហ៊ឹម ពុទ្ធីវ័ន្ត ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្លែឈើ ស្នាក់នៅ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។ នៅថ្ងៃទី១៣-០៨-២០២០ វេលាម៉ោង១៨ និង០០នាទី ឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យ២នាក់នោះមាន១-ឈ្មោះ អាត វាសនា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ , ២-ឈ្មោះ លន់ ចំរើន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។ ដោយឡែកនៅថ្ងៃទី១៣-០៨-២០២០ វេលាម៉ោង១៥ និង០០នាទី ឃាត់ខ្លួនជនសង្ស័យ១នាក់បន្ថែម ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឈ្មោះ រ៉ន សុខឌឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ដកហូតម្សៅក្រាមពណ៌សថ្លា៦ថង់តូច) ។

បច្ចុប្បន្ន ជនសង្ស័យទាំង៩នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖