ព័ត៌មានទាន់ហេតុការណ៍៖

លោក ស ថេត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ​ ស្តីពីការ​ ការពារសន្តិសុខ​ សណ្តាប់ធ្នាប់​ និងសុវត្ថិភាព​ នាឱកាសឈប់សម្រាករយ:ពេល​ ៥ថ្ងៃខាងមុខ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ​ ទី១៤​ ខែសីហា​ ឆ្នាំ២០២០​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ​ ស្តីពីការ​ ការពារសន្តិសុខ​ សណ្តាប់ធ្នាប់​ និងសុវត្ថិភាព​ នាឱកាសឈប់សម្រាករយ:ពេល​ ៥ថ្ងៃ​ ចាប់ពីថ្ងៃទី១៧​ ដល់ថ្ងៃទី​ ២១​ ខែសីហា​ ឆ្នាំ២០២០​ ។

ក្នុងឱកាសនោះដែរលោកស្នងការ​បានណែនាំដល់តាមបណ្តាការិយាល័យជំនាញ​ អធិការនគរបាលខណ្ឌទាំង១៤​ និងប៉ុស្តិ៍ទាំងអស់ត្រូវតែយកចិត្តទុកដាក់លេីការសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋតាមគ្រប់ច្រកចេញចូល​ ដេីម្បីកាត់បន្ថយការកកស្ទះ​ ត្រូវបង្ការ​ និងទប់ស្កាត់ឲ្យបាននូវបទល្មេីសនានា​ ជាពិសេសទប់ស្កាត់ឲ្យបាននូវករណីគាស់ផ្ទះ​ បទល្មេីសផ្សេងៗ ។ ល​។ ម្យ៉ាងវិញទៀតត្រូវធ្វេីការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យយកចិត្តទុកដាក់ខ្ពស់​ និងប្រុងប្រយ័ត្ន​ ដេីម្បីចូលរួមបង្កា​ និងទប់ស្កាត់កុំឲ្យអគ្គិភ័យមានការកេីតឡេីងដោយយថាហេតុ​ ។

លោកស្នងការក៏បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវតែគោរពបទបញ្ជា​ និងវិន័យកងកម្លាំងឲ្យបានល្អ​ កាត់សក់ខ្លី​ បង្ហាញអាកប្បកិរិយា​ និងសម្តីសមរម្យ​ ជាពិសេសត្រូវតែមានមន្ត្រីនៅប្រចាំការ​ ២៤ម៉លេី២៤ម៉​ ដេីម្បីទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ​ ។ ចំពោះការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​ នៅតែអនុវត្តបន្តទាំងយប់ទាំងថ្ងៃ​ គ្រប់កងកម្លាំងទាំងអស់ត្រូវតែអនុវត្តឲ្យល្អតាមបទបញ្ជាថ្នាក់ដឹកនាំ​ ក្នុងករណីមិនអនុវត្តតាម​ ហេីយអនុវត្តខុសពីច្បាប់​ ឬបទបញ្ជា​ មន្ត្រីនោះត្រូវទទួលពិន័យកងកម្លាំង​ ៕

ដោយ៖ សិលា


ចែករំលែក៖