ភ្នំពេញ ៖ រថយន្តធុនធំប្រភេទដឹកទំនិញបើកបរសុខៗស្រាប់តែរថយន្តដាច់ហ្រ្វ័ងក៏ជ្រុលល្បឿនទៅបុករថយន្តធុនធំដែលនៅពីមុខពេញទំហឹងបណ្ដាលឱ្យតៃកុងរថយន្តរងរបួសធ្ងន់។
ហេតុការណ៍នេះបង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី ១៤ ខែសីហាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ កែងផ្លូវហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញរថយន្តធុនធំប្រភេទដឹកទំនិញមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 4A-4382បើកបរដោយបុរសម្នាក់ តាមហាវិថីវិមានឈ្នះឈ្នះទិសដៅ ពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុរថយន្តក៏បានឈប់ស្តុប ស្របពេលនោះក៏មានរថយន្តធុនធំប្រភេទដឹកទំនិញមួយគ្រឿងទៀត ដែលពាក់ស្លាកលេខ ភ្នំពេញ 3E-6827 បើកបរដោយបុរសម្នាក់រួមអ្នកដំណើរ៣នាក់ទៀត ធ្វើដំណើរនៅខាងក្រោយគ្នា មិនជាយ៉ាងមិចត្រៀមជាន់ហ្វ្រ័ងឈប់ស្តុបដូចគ្នាតែបែជារថយន្តដាច់
ហ្រ្វ័ងក៏ជ្រុលល្បឿនទៅបុករថយន្តនៅខាងមុខពេញទំហឹង បណ្តាលឲ្យម្ចាស់រថយន្តដែលបុកគេរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្ក្រោះបន្ទាន់ ចំណែករថយន្តរងការខូចខាតពីមុខស្ទើតែទាំងស្រុង ហើយរថយន្តដែលត្រូវគេបុករងការខូចខាតបន្តិចបន្តួច។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ ហើយរង់ចាំមេអ្នកបើករថយន្តទាំងសងខាងចុះមកដោះស្រាយតាមនីតិវីធីច្បាប់ ៕ដោយ៖រ៉ារ៉ា