ព័ត៌មានទាន់ហេតុការណ៍៖

កុមារីអាយុ៤ឆ្នាំធ្លាក់ទឹកស្រះលង់ស្លាប់ ខណៈឪពុកម្ដាយរវល់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នគរបាលស្រុកវាលវែងបានឲ្យដឹងនារសៀល ថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នេះថា កុមារីម្នាក់បានធ្លាក់ទឹកស្រះលង់ស្លាប់យ៉ាងសង្វេគ បន្ទាប់ពីឪពុកម្ដាយរបស់គេជាប់រវល់ ហើយយកកូនរងគ្រោះទៅផ្ញើរជាមួយនឹងតាយាយ ។

 នគរបាលស្រុកខាងលើបន្តថា ហេតុការណ៍កុមារីលង់ទឹកស្រះស្លាប់នេះបានកើតឡើងត្រង់ចំណុចស្រះទឹកខាងក្រោយផ្ទះ ស្ថិតនៅភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

 ប្រភពព័ត៌មានដដែលបន្តទៀតថាកុមារីរងគ្រោះឈ្មោះពុំ សុភ័ក្រ អាយុ ៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់ក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតនៅភូមិ.ឃុំកើតហេតុ កុមារីត្រូវបានឪពុកម្ដាយយកទៅផ្ញើរជាមួយតាយាយរបស់គាត់ ប៉ុន្តែត្រូវបានជីតា និងលោកយាយរបស់គេ រវល់ការងារបន្តិចស្រាប់តែកើតរឿងបែបនេះ ។

សពបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖បុឹម ពិន


ចែករំលែក៖