ខេត្តមណ្ឌលគិរី៖ មនុស្សពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារតែជិះម៉ូតូក្នុងល្បឿនលឿន មិនប្រុងប្រយ័ត្ន បានបុកគ្នាយ៉ាងពេញទំហឹងតែម្តង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូនេះបានកើតឡើងនៅវេលាព្រលប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ស្ថិតនៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ប្រភពពីលោក យឹម ចិន្តា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូនេះបានបណ្តាលឱ្យស្លាប់ទាំងសងខាងមនុស្សចំនួន២នាក់តែមិនទាន់ស្គាល់អត្តសញ្ញាណនិងម៉ាកម៉ូតូនៅឡើយ។ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវប្រកាសជូនដំណឹងស្វែងរកក្រុមគ្រួសាសាច់ញាតិឱ្យមកទទួលយកសាកសពទាំងពីរនាក់រៀងៗខ្លួនទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ជីវ័ន្ត