ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីខ្មែរភេទទី៣ ម្នាក់ជាមេខ្យល់ជួញដូរសេវាផ្លូវភេទ និងអ្នកជារៀបចំកម្មវិធីជប់លៀងផ្លូវភេទដ៏សកម្មមួយនៅក្នុងប្រទេសថៃ ត្រូវប៉ូលិសឃាត់ខ្លួន

ចែករំលែក៖

អន្តរជាតិ៖ ប៉ូលិសថៃ នៅខេត្តស្រះកែវ ដែលជាតំបន់ព្រំប្រទល់ថៃកម្ពុជាបានស្រាវជ្រាវរហូតឃាត់ខ្លួនស្រ្តីខ្មែរភេទទី៣ ម្នាក់ដែលជាមេខ្យល់នាំក្មេងស្រីអាយុក្រោម១៨ឆ្នាំចំនួន៣នាក់ទៅរួមភេទជាមួយភ្ញៀវ និងជាអ្នករៀបចំកម្មពិធីជប់លៀងផ្លូវភេទ (ជាកម្មវិធីដែលមានសេវាផឹកស៊ីកំសាន្តនិងផ្តល់សេវារួមភេទជាក្រុមដោយសេរីក្នុងកញ្ចប់តែមួយ) ដ៏សកម្មផងដែរ ។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារកាសែតបាងកកប៉ុស្តិ៍

ទីភ្នាក់ងារកាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ថា ប៉ូលិសថៃ បានឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃសុក្រទី១៤ ខែសីហាម្សិលមុិញនេះនៅក្នុងរមណីយដ្ឋាន Le Min ក្នុងខេត្តស្រះកែវ នៃប្រទេសថៃ។

ជនសង្ស័យរូបនេះ ជាស្រ្តីខ្មែរ ចរិតប្រុស មានអាយុ ២៩ឆ្នាំ និងបានប្រើឈ្មោះគណនីបណ្តាញសង្គមថា Wan Jo សម្រាប់ទាក់ទងភ្ញៀវតាមរយៈបណ្តាញសង្គម Twitter ហើយកន្លងមកទីកន្លែងដែលមេខ្យល់រូបនេះមានបណ្តាញច្រើននិងធ្លាប់រកស៊ីបាននៅទីតាំងដូចជា៖ ក្រុងបាងកក ខេត្តចាន់បូរីនិងខេត្តស្រះកែវនេះផ្ទាល់តែម្តង។

ដោយឡែកបើតាមប៉ូលិសថៃវិញ បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះទាំង៣នាក់ ក្នុងករណីនេះសុទ្ធតែជនជាតិថៃ ហើយដើម្បីបង្រ្កាបករណីនេះ គឺប៉ូលិសបានប្រើប្រាស់ជនបង្កប់ម្នាក់ឲ្យមកស្វែងរកកញ្ចប់សេវាផ្លូវភេទពីមេខ្យល់ហើយក្រោយមកជនបង្កប់រូបនោះបានលួចរាយការណ៍ជូនអាជ្ញាធរដើម្បីធ្វើការបង្រ្កាបតែម្តង។

ក្រោយឃាត់ខ្លួនជនពាក់ព័ន្ធក្នុងករណីនេះត្រូវបានប៉ូលិសថៃឃាត់ខ្លួនទាំងអស់ និងត្រូវប្រឈមនឹងការទទួលទោសតាមផ្លូវច្បាប់ជាធរមានផងដែរ៕ដោយ៖ស តារា


ចែករំលែក៖