ព័ត៌មានទាន់ហេតុការណ៍៖

រមនីយដ្ឋាន ៥ទីតាំងនៅខេត្តកោះកុង បើបានទៅកម្សាន្តហើយ ពិតជាមិនជិនណាយឡើយ នូវសម្រស់ធម្មជាតិ និងខ្យល់បរិសុទ្ធ

ចែករំលែក៖

ខេត្តកោះកុង៖ បើតាមការឱ្យដឹងពី មន្ទីរព័ត៌មានខេត្តកោះកុង គឺរមណីដ្ឋានជាច្រើនកន្លែងនៅខេត្តកោះកុង កំពុងរង់ចាំទទួលភ្ញៀវទេសចរណ៍គ្រប់ពេលវេលា ជាពិសេសក្នុងថ្ងៃឈប់សម្រាកដ៍យូក្នុងសប្តាហ៍ទី៣ និងដើមសប្តាហ៍ទី៤ ខែសីហា ឆ្នាំ២០២០នេះ រួមមាន៖

ទី១-ឆ្នេរកោងកាង និងឆ្នេរនេសាទ ស្ថិតឃុំជ្រោយស្វាយ ស្រុកស្រែអំបិល មានចម្ងាយពីផ្លូវជាតិលេខ៤ត្រង់ផ្លូវបំបែកចម្ការហ្លួងមករម្មណីដ្ឋានខាងលើនេះ មានចម្ងាយប្រមាណ២៣គីឡូម៉ែត្រប៉ុណ្ណោះ។
ទី២-មើលថ្ងៃលិចនៅឆ្នេរស្រែអំបិល មានទីតាំងនៅឃុំស្រែអំបិល ស្រុកស្រែអំបិល។
ទី៣-រម្មណីដ្ឋានអេកូទេសចរណ៍ជីផាត ស្ថិតនៅឃុំជីផាត ស្រុកថ្មបាំង យើងធ្វើដំណើរតាមផ្លូវជាតិលេខ៤៨ មកដល់ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ហើយបន្តទៅតាមផ្លូគ្រួសក្រហមប្រមាណជាង១០គីឡូម៉ែត្រតែប៉ុណ្ណោះនឹងទៅដល់រម្មណីដ្ឋានដ៍គួឱយចាប់ចិត្ត គឺជីផាត។
ទី៤-បន្តដំណើរលើផ្លូវជាតិលេខ៤៨ មកដល់តាតៃ លោកអ្នកនឹងបានឃើញរម្មណីដ្ឋានដ៍ស្រស់ត្រកាលមួយទៀត គឺទឹកជ្រោះតាតៃ ព្រមទាំងជឹះទូកកំសាន្តតាមដងព្រៃយ៉ាងសប្បាយរីករាយ។
ទី៥-រយៈចម្ងាយប្រមាណ២០គីឡូម៉ែត្រទៀតប៉ុណ្ណោះ លោកអ្នកនឹងបានមកដល់ក្រុងខេមរភូមិន្ទ ហើយអ្វីដែលគួឱយចាប់អារម្មនោះនៅត្រង់រង្វង់មូល មានសរសេរអក្សរធំថា ខ្ញុំស្រឡាញ់កោះកុង លោកអ្នកអាចបន្តដំណើរកំសាន្តនៅរម្មណីដ្ឋានសហគមន៍ព្រៃកោងកាងដ៍ស្រស់ស្អាតគួជាទីគយគន់ ជឹះទូកកំសាន្តសាងអនុស្សាវរីយ៍ជាមួយគ្រួសារ និងមនុស្សជាទីស្រឡាញ់។ ហើយលោកអ្នកក៍អាចបន្តដំណើរទៅកំសាន្តស្រូបយកខ្យល់អាកាសបរិសុទ្ធនៅឆ្នេរកោះយ៉ ឬហៅថាឆ្នេរប៉ាក់ខ្លង ស្ថិតនៅឃុំប៉ាក់ ស្រុកមណ្ឌលសីមា និងរម្មណីដ្ឋានជាច្រើនទៀតដែលខ្ញុំមិនបានរៀបរាប់។ សូមជូនពរលោកអ្នកដែលអញ្ជើញមកទស្សនាចរកំសាន្តនៅខេត្តកោះកុង សូមមានសុវត្ថិភាពទាំងការធ្វើដំណើរ ស្នាក់នៅ ប្រកបដោយសុខដុមរមនា៕

ដោយ៖ សិលា


ចែករំលែក៖