ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន

ចែករំលែក៖

   ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ កម្លាំង អន្តរាគមន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជា ចាន់ឡា និង លោកអនុសេនីយ៍ឯក សាន សុធា តំណាងឲ្យលោកវរៈសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ពុទ្ធ ច័ន្ទថន ជំនួយការមន្ទីរផែនការប្រតិបត្តិការ ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។

ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ ក្រុមការងារ បាននាំយកថវិកាចំនួន ២.០០០.០០០រៀល, ទឹកសុទ្ធ០២កេស, ភេសជ្ជៈ២កេស, មី២កេស, ផ្លែឈើស្រស់១កន្ត្រក ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖