ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតបុករបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

    ភ្នំពេញ​៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូ១គ្រឿងទៀតបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៤នាក់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង១០នាទី​ យប់ថ្ងៃទី២០​ ខែសីហា​  ឆ្នាំ២០២០​ នៅចំណុចច្រកចូលផ្សារវីមីង​ តាមបណ្តោយផ្លូវចោមចៅ​ អតីតផ្លូវវេងស្រេង​ ស្ថិតក្នុងភូមិត្រពាំងថ្លឹង១​ សង្កាត់ចោមចៅទី១​  ខណ្ឌពោធិ៍សែនជ័យ​។ 

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០០៩​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខព្រៃវែង១C.២៩១៦ ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅបញ្ច្រាសទិសហេីយបានឆ្លងផ្លូវស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០២០​ ពាក់ស្លាក់លេខភ្នំពេញ២GK.៨១៩៣  ជិះគ្នាបីនាក់​ ធ្វេីដំណេីរក្នុងល្បឿនលឿន​ ក្នុងទិសដៅពីកេីតទៅលិចចាប់ហ្រ្វ័ងមិនទាន់ក៏ជ្រុលបុកពេញទំហឹង​ បណ្តាលអោយមនុស្ស២នាក់រងរបួសធ្ងន់​ និង២នាក់មានរបួសស្រាល​។ 

ក្រោយពេលកេីតហេតុជនរងគ្រោះត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ​ ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញធ្វេីការវាស់វែងយកទៅរក្សារទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ​ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖