ព័ត៌មានទាន់ហេតុការណ៍៖

តាអាយុជាង៦០ឆ្នាំលួងលោមនាងក្រមុំអាយុ២៤ឆ្នាំរំលោភសេពសន្ថវ:បានសម្រេច៣ដងជាប់ខ្នោះសមត្ថកិច្ច

ចែករំលែក៖

ខេត្តបាត់ដំបង៖បុរសចំណាស់មានវ័យជាង៦០ឆ្នាំម្នាក់ហាក់មានតណ្ហាក្រាស់នៅមានកម្លាំងអារម្មណ៍ផ្លូវភេទមាំមួន បានល្បួងនាងក្រមុំម្នាក់នៅផ្ទះក្បែរគ្នាយកទៅរំលោភនៅគុម្ពព្រៃក្នុងរយៈពេល២ខែបានសម្រេចដល់ទៅបីដង ប៉ុន្តែចុងក្រោយបានបែកធ្លាយរឿងដឹងដល់ម្ដាយជនរងគ្រោះទើបប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនតាកំហូចនេះតែម្ដង។

សមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែ​សីហា ឆ្នាំ២០២០ ស្ត្រី​​វ័យ​​ ៤១ ឆ្នាំអាត្រូវជាម្ដាយនាងក្រមុំរងគ្រោះ រស់នៅ​ឃុំបួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង បាន​ចូលខ្លួន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល បួរ ដោយ​បាន​ចោទប្រកាន់​ទៅ​លើ​បុរសវ័យ ៦០ ឆ្នាំ ​ឈ្មោះ ហេង រស់នៅ​ជិតខាងគ្នា ថាបានចាប់រំលោភ​កូន​ស្រីរបស់គាត់ឈ្មោះ ស ស ឡ អាយុ ២៤ ឆ្នាំ រហូត​បាន​សម្រេចចំនួន ៣ លើក នៅព្រៃខាងក្រោយផ្ទះរបស់ខ្លួន។
ចំណែកជនរងគ្រោះ ឈ្មោះ ស ស ឡ ភេទស្រី អាយុ ២៤ ឆ្នាំ បាន​បញ្ជាក់​ឲ្យ​សមត្ថកិច្ចដឹង​ថា កាល​​ពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ វេលាម៉ោងប្រហែល ១២ ថ្ងៃត្រង់ គឺនៅពេលដែលនាងនៅផ្ទះជាមួយប្អូនស្រាប់តែតាហេង(ជនសង្ស័យ)បានដើរមកបបួលនាងទៅ​ក្រោយផ្ទះ​ថាមាន ការបន្តិច ដែលមាន​ចម្ងាយ​ប្រហែល ៣០ម៉ែត្រពីផ្ទះប៉ុណ្ណោះ ។ ​
នារី​រងគ្រោះបន្តថា នៅពេលដែលគាត់ដើរទៅដល់ព្រៃខាងក្រោយផ្ទះ គាត់ក៏បានចាប់​នាងថើបខ្លួន និងលូករាវ​ពេញ​ដើមទ្រូង បន្ទាប់មក​​ក៏បានធ្វើ​សកម្មភាព​ចាប់​រំលោភ​សេពសន្ថវៈ​លើ​រូបនាង រហូត​បាន​សម្រេច​តែ​ម្ដង ។

ប្រភពបន្តថា នៅលើកទី ២ គឺនៅក្នុងអំឡុង ខែកក្កដា ពេលថ្ងៃត្រង់ដដែល តាហេង បានហៅខ្លួនទៅក្រោយផ្ទះ​ម្តង​ទៀត​នៅកន្លែងចាស់ ហើយបានធ្វើសកម្មភាពចាប់រំលោភសេពសន្ធវ:លើរូបនាងបានសម្រេចម្ដងទៀត ។

ដោយឡែកនៅលើកទី ៣ គឺនៅថ្ងៃទី ១៥ ខែសីហា ថ្មីៗនេះ នៅវេលាម៉ោងប្រហែល ៥ ល្ងាច នៅ​កន្លែងដដែលតាហេង ចាប់រំលោភនាងបានសម្រេចជាលើកទី៣ម្តងទៀត ហើយ​រាល់​ការ​ចាប់​រំលោភ​ ម្តងៗ តាហេង តែងយក​កន្សែង​មកក្រាលកុំឲ្យ​នាងឈឺខ្នង ព្រោះនៅលើដីផ្ទាល់ ។
ក្រោយទទួលពាក្យបណ្តឹងពីម្តាយ និងការរផ្តល់ចម្លើយពីនារីរងគ្រោះ
ពេលនេះជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី បន្ទាប់ពីជនសង្ស័យសារភាពថា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ខាងលើប្រាកដមែន៕ដោយ÷ប្រាថ្នា


ចែករំលែក៖