ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹកក្រុមចំណូលថ្មី Leeds Unitedទទួលបានថ្លៃឈ្នួលច្រើនជាងគ្រូបង្វឹកបិសាចក្រហម

ចែករំលែក៖

លោក Marcelo Bielsa  បានក្លាយទៅជាគ្រូបង្វឹករកប្រាក់ចំណូលច្រើនលំដាប់ទី៦នៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសក្រោយចុះកុងត្រាថ្មីជាមួយនឹងក្លិបបាល់ទាត់Leeds United

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ៦១ឆ្នាំនេះបានជួយក្រុមLeeds Unitedឡើងមកលេង Premier Leagueវិញក្រោយពួកគេបានធ្លាក់ចេញពីក្របខ័ណ្ឌកំពូលរបស់អង់គ្លេសនេះអស់រយះពេល១៦ឆ្នាំ។

Leeds Unitedនឹងផ្តល់ថ្លៃឈ្នួលដល់លោក Marcelo Bielsa លោនផោនក្នុង១ឆ្នាំ ខណៈលោក Solskjaerទទួលបានថ្លៃឈ្នួលត្រឹមតែ 7,5លានផោនប៉ុណ្ណោះក្នុងមួយឆ្នាំនៅក្នុងក្លិបបិសាចក្រហមManchester United

គ្រូបង្វឹកដែលរកចំណូលខ្ពស់ជាងគេនៅអង់គ្លេស Premier Leagueគឺលោក Pep Guardiolaរបស់ក្លិប Manchester Cityទទួលបាន២០លានផោនក្នុងមួយឆ្នាំ។ គ្រូបង្វឹកហង្សក្រហមLiverpool លោក Jurgen Klopp  និងគ្រូបង្វឹកមាន់ខ្នាយមាសTottenham លោក Jose Mourinho មានថ្លៃឈ្នួលស្មើគ្នា១៥លានផោនក្នុងមួយឆ្នាំ ៕ដោយ៖ភារៈ


ចែករំលែក៖