ព័ត៌មានទាន់ហេតុការណ៍៖

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសាធារណរដ្ឋ៧០រូប​«បែខ្នងចំពោះលោកត្រាំ»

ចែករំលែក៖

អន្តរជាតិ៖ អតីតមន្ត្រីគណបក្សសាធារណរដ្ឋដល់ទៅ​៧០រូប​ បានថ្កោលទោស លោកត្រាំ​ ដោយងាកទៅគាំទ្រគណបក្សប្រជាធិបតេយ្យវិញ​ មិនតែប៉ុណ្ណោះ ក៏បានអំពាវនាវឲ្យពលរដ្ឋបោះឆ្នោតជូនបេក្ខភាព​ ចូបៃឌិន «Joe Biden»។
អតីតមន្ត្រីគណបក្សសាធារណរដ្ឋ​ធ្លាប់បម្រើរដ្ឋាភិបាល​របស់អតីត​ប្រធានាធិបតី George W. Bush, George HW Bush, Ronald Reagan។ ក្នុងចំណោមអតីតមន្ត្រី​គណបក្សសាធារណរដ្ឋ ក្នុងនោះមាន លោកMiles Taylor អតីតរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ ។ លោក Miles Taylor ក៏ជាបុគ្គល​ដែលបានលាតត្រដាង​ពីគោលបំណងចង់ប្តូរ​កោះPuerto Rico យកកោះGreenland របស់ប្រទេសដាណឺម៉ាកវិញ។
ក្រុមអតីតមន្ត្រីគណបក្សសាធារណរដ្ឋ​​ទាំង​៧០រូប បានសរសេរនៅក្នុង​លិខិតមួយមានខ្លឹមសារថា​« ក៏ដូចជា​ពលរដ្ឋអាមេរិកគ្រប់រូប​ យើងសង្ឃឹមថា ប្រធានាធិបតីដូណាល់ត្រាំ​ នឹងដឹកនាំប្រទេសដោយភាពវៃឆ្លាត​។ ផ្ទុយទៅវិញ លោកត្រាំបានធ្វើឲ្យពលរដ្ឋរាប់សិប លាននាក់ ខកចិត្ត អស់ទំនុកចិត្ត ដូច្នេះលោកត្រាំមិនមានសមត្ថភាព​ក្នុងការដឹកនាំអាមេរិក ១អាណត្តិទៀតឡើយ»។
អតីតមន្ត្រីអាមេរិក បានលើកឡើងថា លោកត្រាំ​កំពុងតែ បំផ្លាញអំណាចដឹកនាំរបស់អាមេរិក ។ ​ទាំងនោះហើយទើបអតីតមន្ត្រីអាមេរិក ស្នើឲ្យរារាំង​ការវាយប្រហារបំផ្លាញតម្លៃរបស់អាមេរិក​៕

ដោយ៖ធី រីណា


ចែករំលែក៖