ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ឱ វណ្ណឌីន ច្រានចោលព័ត៌មានមួយដែលបំភ្លៃថា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ២៣នាក់ថ្មីបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានព័ត៌មានមួយដែលចែកចាយពេញបណ្ដាញសង្គមក្នុងរូបភាពបំភ្លៃថា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៣នាក់ថ្មីទៀតនោះ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រី វណ្ណឌីន បានចេញប្រតិកម្មច្រានចោលភ្លាមៗ ចំពោះព័ត៌មានបំភ្លៃមួយនេះដោយលោកស្រី បានបកស្រាយបំភ្លឺវិញថា គ្មានករណីរកឃើញថ្មីនោះឡើយនៅកម្ពុជា។

លោកស្រីអ្នកនាំពាក្យរូបនេះ បានចេញប្រតិកម្មចំពោះទង្វើបំពុលសង្គមពីសំណាក់ជនអគតិទាំងនេះ ហើយក៏បានទទូចឲ្យសមត្ថកិច្ចចាត់វិធានការផ្តន្ទាទោសតាមច្បាប់ចំពោះជនទាំងនោះដើម្បីកុំឱ្យមានការបំភ្លៃព័ត៌មាន បង្កការយល់ច្រឡំពីសាធារណមតិតទៅទៀត៕ដោយ៖ស តារា


ចែករំលែក៖