ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសថៃ បន្តឃាត់ខ្លួនអ្នកចម្រៀង rap និង​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ចំនួន​៧​នាក់​ នៅក្នុង​ការបង្ក្រាប​លើ​ក្រុមបាតុករ

ចែករំលែក៖

អន្តរជាតិ៖ តារចម្រៀងថៃ rap និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួននាក់ត្រូវបានប៉ូលិសថៃ ឃាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ទី២០ខែសីហាឆ្នាំ២០២០ ក្នុងការបង្ក្រាបលើក្រុមបាតុករ ដែលបានក្លាយជាចលនាគំរាមកំហែងខ្លាំងជាងគេចំពោះរដ្ឋាភិបាលថៃដែលដឹកនាំដោយអតីតមេបញ្ជាកងទ័ពលោក Prayuth Chan-ocha​ការធ្វើបាតុកម្មនេះ ដោយក្រុមបាតុករភាគច្រើនជាសិស្សនិស្សិតបានចោទប្រកាន់រដ្ឋាភិបាលលោកថាមិនមានសមត្ថភាពនិងប្រព្រឹត្តអំពើពុករលួយ

គួរបញ្ជាក់ថា ក្នុងចំណោមអ្នកត្រូវបានប៉ូលិសឃាត់ខ្លួនគឺមានលោកDechathorn Bamrungmuang ជាសមាជិកសំខាន់ម្នាក់នៃក្រុមន្រីRap ប្រឆាំងនឹងរបបផ្តាច់ការ ដោយលោកបានបង្ហោះរូបតាមហ្វេប៊ុដែលបង្ហាញទិដ្ឋភាពប៉ូលិសនាំខ្លួនលោកទៅការិយាល័យប៉ូលិសដើម្បីសាកសួរ

សូមជម្រាបថា ក្រុមអ្នកតវ៉ាដែលកំពុងប្រឈមនឹងទោសបះបោរបានទាមទារឲ្យរដ្ឋាភិបាលលោក Prayuth លាលែងពីតំណែង ដោយសារតួនាទីសំខាន់ៗក្នុងគណៈរដ្ឋមន្ត្រីថៃត្រូវកាន់កាប់ដោយអតីតត្តសេនីយ៍នៅឡើយចលនាប្រឆាំងនឹងការក្តោបក្តាប់អំណាចយោធានៅក្នុងនយោបាយថៃ និងការដឹកនាំរបស់លោក Prayuth កាន់តែមានការកើនឡើង៕ដោយ៖ស តារា


ចែករំលែក៖