ភ្នំពេញ ៖ បុរសម្នាក់មានបញ្ហាក្នុងគ្រួសារបានសម្រេចចិត្តចង.ក នៅផ្ទះម្ដាយមីង ស្លាប់ចោលកូនប្រុសអាយុ២ឆ្នាំឲ្យកំព្រា ដោយករណីនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុង ច្រកចូលវិត្តព្រែកជ្រៃ ក្នុងភូមិបាគួ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ម៉ៅ ហ៊ុយ ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលចំការដូង ក្នុងខណ្ឌដង្កោ និងមានស្រុកកំណើតនៅភូមិក្រាំង ឃុំព្រៃក្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ។ ចំណែកប្រពន្ធឈ្មោះ ចាន់ សុភ័ក្រ អាយុ២១ឆ្នាំ មុខរបបកម្មការនីរោងចក្រ ស្នាក់នៅជាមួយគ្នា និងមានកូនប្រុសម្នាក់អាយុ២ឆ្នាំ ផ្ញេីយាយតាមេីលថែនៅឯខេត្ត ។
បេីតាមសម្ដីម្ដាយមីងរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ក្មួយរបស់គាត់ទើបតែមកលេងផ្ទះគាត់បានមួយថ្ងៃហ្នឹងទេ ក្នុងអំឡុងម៉ោង១១ព្រឹកថ្ងៃកេីតហេតុ ហេីយរូបគាត់ក៏បានយកបាយមកឲ្យហូប លុះមកដល់ប្រហែលម៉ោង៦ជាង គាត់ឆ្ងល់ហេតុអីបានជាក្មួយគាត់មិនព្រមចុះមកក្រោម ហើយគាត់ក៏បានប្រើកូនស្រីឲ្យមើទៅមេីល ស្រាប់តែបើកទ្វារក៏ឃើញក្មួយគាត់បានចង.ក សម្លាប់ខ្លួនបាត់ទៅហើយ ទេីបភ្លាមៗនោះក៏មានការភ្ញាក់ផ្អើលដល់អ្នកជិតខាងបានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យមេីលតែម្ដង ។
តាមសម្ដីម្ដាយមីងរបស់ជនរងគ្រោះបានបន្ដថា កន្លងមកក្មួយគាត់និងប្រពន្ធបានឈ្លោះគ្នា និងមិនបាននៅជាមួយគ្នាជាង១ខែហើយ ។ ក្នុងនោះដែរប្រពន្ធនរងគ្រោះក៏បានចុះទៅដល់កន្លែងកេីតហេតុដោយរៀបរាប់ទាំងអាលោះអាល័យថា រូបគាត់ពិតជាឈ្លោះគ្នាជាមួយនិងប្ដីមែន ដោយសារតែប្ដីប្រចណ្ឌគាត់ពេក ហេីយក៏មិនមែនឈ្លោះគ្នាលេីកទី១ដែរ ដោយលេីកនេះឈ្លោះគ្នាមិនរស់នៅជាមួយគ្នាជាង១ខែមកហេីយ បន្ទាប់ពីមានរឿងហេតុខាងលេីកេីតឡេីង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏មកដល់ហេីយទាក់ទងទៅសមត្ថកិច្ចជំនាញខាងកោសល្យវិច័យឲ្យធ្វេីការពិនិត្យទេីបបានបញ្ចាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វេីអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន រួចក៏ធ្វេីឯកសារប្រគល់សពទៅសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ដោយ៖ ភារ៉ា ដង្កោ