ព័ត៌មានទាន់ហេតុការណ៍៖

រយះពេល៥ថ្ងៃ ភ្ញៀវទេសចរ​មកកម្សាន្តក្នុងខេត្តស្វាយរៀង​សរុប៦.១៩៤ នាក់

ចែករំលែក៖

ខេត្តស្វាយរៀង​៖យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តស្វាយរៀងបានអោយដឹងថាក្នុងរយះពេល៥ថ្ងៃពីថ្ងៃ១៧-២១ខែសីហាឆ្នាំ២០២០ ភ្ញៀវទេសចរមកកម្សាន្តតាមរមណីយដ្ឋាន និងអាងហែលទឹក នៅក្នុងខេត្តស្វាយរៀង​  មានចំនួនសរុប ៤.០២៨ នាក់ , ភ្ញៀវអន្តរជាតិចំនួន ០៤ នាក់។

របាយការណ៍ដដែលបញ្ជាក់ថា ក្នុងនោះមានដូចជា ៖

រមណីយដ្ឋានប្រាសាទបាសាក់ចំនួន ២.០៥៦ នាក់ (បរទេស ០៤នាក់ ជនជាតិចិន)។

រមណីយដ្ឋានធម្មជាតិព្រៃកូនគគីរចំនួន ៤០២ នាក់។

ស្ពានត្នោតចំនួន ១,៥១៣ នាក់

រមណីយដ្ឋានទឹកវិលចំនួន ៥៧ នាក់។

ភ្ញៀវទេសចរដែលចូលកម្សាន្តនៅតាម អាហារដ្ឋាន និងអាងហែលទឹក ក្នុងខេត្តស្វាយរៀង សរុបចំនួន ២.១៦៦ នាក់ រួមមានដូចជា ៖

អាហារដ្ឋាន និងអាងហែលទឹក គជ់ស្វាយព្រៃ ចំនួន ១.០៦២ នាក់

អាហារដ្ឋាន និងអាងហែលទឹកឌឺវ៉យ សរុបចំនួន ៤៦៥ នាក់

អាងហែលទឹករមណីយដ្ឋានធម្មជាតិ សរុបចំនួន ៦៣៩ នាក់ ។​

សរុបរួម ចំនួនភ្ញៀវមកកម្សាន្តក្នុងខេត្តស្វាយរៀង មានចំនួនសរុប ៦.១៩៤ នាក់ ភ្ញៀវបរទេសចំនួន ០៤នាក់។

សូមបញ្ជាក់ថាវិធានការគ្រប់គ្រងវិស័យទេសចរណ៍ខេត្ត ក្នុងកំឡុងពេលប្រឈមនឹងកូវីដ-១៩ ៖

-បានចុះផ្សព្វផ្សាយ និងអប់រំណែនាំដល់ប្រតិបត្តិករ អាជីវករ នៅតាមរមណីយដ្ឋានក្នុងខេត្ត ស្តីពីវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីសូមចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជារៀងរាល់ថ្ងៃ។

-បានសហការអាជ្ញាធរ អធិការ កងរាជអាវុធហត្ថ ក្រុងស្វាយរៀង ក្រុងបាវិត និងស្រុកស្វាយជ្រំ ចុះធ្វើការណែនាំបន្ថែមដល់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន សេវាស្នាក់នៅ និងអាងហែលទឹក ពីវិធានសុវត្ថិភាពទេសចរណ៍ បានចំនួនសរុប ២៦ កន្លែង។

-ការគ្រប់គ្រងសន្តិសុខ សណ្តាប់ សុវត្ថិភាព អនាម័យ បរិស្ថាន នៅគ្រប់រមណីយដ្ឋាន គឺបានល្អប្រសើរផងដែរ៕យឹមសុថាន


ចែករំលែក៖