ខេត្តសៀមរាប ៖ កម្លាំងកងរាជអាវុធ ហត្ថខេត្តសៀមរាប បានខិតខំស្រាវជ្រាវ រហូតឃាត់ខ្លួនក្មេងទំនើងចំនួន២នាក់ ដែលធ្វើសកម្មភាពកាប់ក្រុមយុវជន១ក្រុមទៀត មានគ្នា៥នាក់ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់,ស្រាល៤នាក់កាលពី៣ថ្ងៃមុននេះ។
តាមប្រភពពីមន្រ្តីកងរាជអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា ការឃាត់ខ្លួនក្មេងទំនើង២នាក់នេះបានប្រព្រឹត្តឡើង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នៅទីតាំងផ្សេងៗគ្នា ក្នុងក្រុងសៀមរាប ។
ប្រភពដដែលបានឲ្យដឹងទៀតថាក្មេងទំនើងចំនួន២នាក់ដែលធ្វើសកម្មភាពកាប់ក្រុមយុវជន១ក្រុមទៀតមានគ្នា៥នាក់ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់,ស្រាលចំនួន៤នាក់ នៅផ្លូវ៦០ម៉ែត្រ ជិតសណ្ឋាគារសុខា សៀមរាប ត្រូវកម្លាំងអាវុធហត្ថខេត្តសៀមរាប តាមស្រាវជ្រាវចាប់ខ្លួនបានហើយ
បន្ទាប់ពីរឿងហេតុកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅត្រង់ចំណុចមុខសណ្ឋាគារ សុខាសៀមរាប ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប
។ បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថកំពុងស្រាវជ្រាវបន្ត ដើម្បីឈានទៅចាប់បក្ខពួកសេសសល់និងប្រមូលភស្តុតាងបន្ថែមដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖ប្រាថ្នា