ព័ត៌មានទាន់ហេតុការណ៍៖

លោកគ្រូ អ្នកគ្រូ និងសិស្ស នៅអាមេរិក ប្រឆាំងការបើកទ្វារសាលារៀនឡើងវិញខណៈកូវីដ-១៩​មិនទាន់គ្រប់គ្រងបាន

ចែករំលែក៖

     អន្តរជាតិ៖សារព័ត៌មាន​ NBC ​បានផ្សាយថា អាមេរិកមានគម្រោងបើកទ្វារសាលារៀនឡើងវិញ​ ក្នុងពេលដ៏ខ្លីខាងមុខ​ ប៉ុន្តែ មានគ្រូបង្រៀន និងសិស្សជាច្រើននៅអាមេរិកធ្វើការតវ៉ាប្រឆាំង។
ក្នុងពេលជាមួយគ្នានោះដែរ នៅទីក្រុងញូវយ៉កអាមេរិក គ្រូបង្រៀន បានព្រមានធ្វើមហាបាតុកម្ម ប្រឆាំង គម្រោងបើកទ្វារសាលារៀន​។ ចំណែក​នៅMassachusetts សមាគមន៍គ្រូបង្រៀនរដ្ឋនេះបានអំពាវនាវឲ្យបន្តសិក្សាតាមអនឡាញជាបន្តទៀត។
នៅញូវយ៉កមានសិស្សដល់ទៅ​១,១លាននាក់​ ហើយបណ្តាសាលារៀនមានគម្រោងបើកទ្វារឡើងវិញ​ ក្នុងរយៈពេល​៣សប្តាហ៍ខាងមុខ ។ ប៉ុន្តែនៅក្នុងស្ថានភាព​បច្ចុប្បន្ន ដែលមានករណីឆ្លងរាលដាលកូវីដ-១៩ខ្ពស់ បានធ្វើឲ្យ គ្រូបង្រៀននិងសិស្ស បានប្រឆាំងគម្រោងបើកសាលារៀន អាចនឹងមានករណីឆ្លងជាច្រើនបន្ថែមទៀតដល់សិស្ស ។
បច្ចុប្បន្ន អាមេរិកមានករណីឆ្លង កូវីដ-១៩ រហូតដល់ទៅ​៥.៨០០.៤៥៧នាក់ ស្លាប់១៧៩.២៥០នាក់ និងព្យាបាលជាសះស្បើយ ៣.១២៧.៤៦៦នាក់៕ដោយ៖ធី រីណា


ចែករំលែក៖