ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡង់គ្រីស័របើកល្បឿនលឿនក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យស្លាប់មនុស្ស៣នាក់ រងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកោះកុង៖ នៅវេលាម៉ោង ១០និង៥នាទីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ  នៅលើវិថីសាយភូថង ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង មានករណីបើកបររថយន្តក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យស្លាប់មនុស្សចំនួន៣នាក់ស្រី រងរបួសធ្ងន់២នាក់ (ស្រីម្នាក់) រងរបួសស្រាលក្មេងស្រីម្នាក់។

រថយន្តរងគ្រោះម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2A-9754 ខូចខាតធ្ងន់។

បើតាមអ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុដែលបណ្តាលឱ្យរថយន្តក្រឡាប់គឺមកពីការបើកបរប្រើប្រាស់ល្បឿនលឿនហួសកំណត់៕ដោយ៖ សសម


ចែករំលែក៖