កម្លាំងទាហានកូឡំប៊ីកាលពីថ្ងៃទី២៤ខែសីហា បានប្រកាសថា ចាប់បានគ្រឿងញៀនដល់ទៅ២,៤តោនប្រភេទកូកាអុីន។ ការចាប់បានគ្រឿងញៀនខាងលើគឺក្នុងយុទ្ធនាការកម្ចាត់គ្រឿងញៀននៅដែនសមុទ្រភាគខាងត្បូងប្រទេសនេះ។
តាមសារព័ត៌មានTTXVN បានផ្សាយថា កម្លាំងទាហានកូឡំប៊ីចាប់បាននាវាដឹកទំនិញមួយគ្រឿង និងនាវិក៣នាក់ជាជនជាតិអេក្វាឌ័រដឹកគ្រឿងញៀនកូកាអុីនជាង១តោន មានតម្លៃជាង៣៥លានដុល្លារ។
នៅក្នុងយុទ្ធនាការកម្ចាត់គ្រឿងញៀនដាច់ដោយឡែកផ្សេងទៀត កម្លាំងទាហានជើងទឹកវាយឡើងគោកកូឡំប៊ី បានវាយលុកទីតាំងកែច្នៃផលិតគ្រឿងញៀននៅតំបន់ឆ្នេរសមុទ្រក្នុងខេត្តNariño ដោយដកហូតបានគ្រឿងញៀនជាង១,៤តោនប្រភេទកូកាអុីន។
កូឡំប៊ីគឺជាប្រទេសដែលផលិតកូកាអុីនលំដាប់ទី១នៅលើពិភពលោក ដោយផលិតបានគ្រឿងញៀនរហូតដល់ទៅ៩៥១ តោនក្នុងមួយឆ្នាំ។ ផ្ទៃដីដាំដើម coca ជាវត្ថុធាតុដើមផលិតគ្រឿងញៀនកូកាអុីន រហូតដល់ទៅ២សែនហិកតា។ ផ្ទៃដីដាំដើមកូកាកើនឡើងខ្ពស់ជាងឆ្នាំ២០១៩ និង២០១៨៕ដោយ៖ធី រីណា