ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបត់ទទឹងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តដឹកហ្គាសបុកអូសធ្លាយពោះវៀនស្លាប់ម្នាក់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងរថយន្តដឹកហ្គាសនិងម៉ូតូបុកគ្នាបន្ទាប់ពីបុរសម្នាក់ជាកម្មកររោងចក្របើកម៉ូតូជែងរថយន្តហើយបត់ទទឹងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តបើកបញ្រា្ចសទិសគ្នាចាប់ហ្វ្រ័ងមិនទាន់បុកអូសប្រមាណ៣០ម៉ែត្របណ្តាលឲ្យធ្លាយពោះវៀនស្លាប់នឹងកន្លែងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃអង្គារ៧កើតខែភទ្របទឆ្នាំជូតទោស័ក.ព.ស.២៥៦៤.ត្រូវនឹងថ្ងៃទី២៥ខែសីហាឆ្នាំ២០២០នេះនៅលើផ្លូវជាតិលេខ១ចន្លោះបង្គោលគីឡូលេខ១៤២និង១៤៣ស្ថិតនៅចំណុចភូមិដើមពោធិ៍ ឃុំ ស្វាយតាយាន ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចស្រុកបានឲ្យដឹងថាបុរសដែលស្លាប់មានឈ្មោះលាវ ផល្លីន អាយុ៣១ឆ្នាំមានស្រុកកំណើតនៅភូមិឬស្សីព្រៃ ឃុំកំពង់ចំលងបច្ចប្បន្នរស់នៅភូមិឡសង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ១២៥ស៊េរី២០២០ពណ៌ ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១P.៧៥៥៨ខូចខាតទាំងស្រុង។

ចំណែកអ្នកបើករថយន្តដឹកហ្គាសមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេក្រោយកើតហេតុបានរត់គេចខ្លួនភ្លាមៗបន្សល់តែរថយន្ត ម៉ាក DAEWOOពាក់ស្លាកលេខភ្នំពេញ ៣E.៧២៣២។

តាមអ្នកភូមិបានឲ្យដឹងថានៅមុនពេលកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងលើកំណាត់ផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិចហើយបា​នជែងក្នុងស្ថានភាពគ្រោះថ្នាក់ហើយបត់ទទឹងផ្លូវខ្វះការប្រុងប្រយត្ន័ត្រូវរថយន្តដឹកហ្គាសបើកបញ្រា្ចសទិសគ្នាចាប់ហ្វ្រ័ងមិនទាន់ក៏បុកអូសប្រមាណ៣០ម៉ែត្របណ្តាលឲ្យធ្លាយពោះវៀនស្លាប់នឹងកន្លែងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង។

ក្រោយមកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធើ្វបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។

ចំណែកមធ្យោបាយធ្វើដំណើររថយន្តនិងម៉ូតូសមត្ថកិច្ចវាស់វែងអូសយកមកការិយាល័យចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀងដើម្បីរក្សាទុកដោះស្រាយគ្នាតាមក្រោយ៕ដោយ៖យឹម សុថាន


ចែករំលែក៖