ព័ត៌មានទាន់ហេតុការណ៍៖

ឆេះកុដិ១ខ្នងអស់ទាំងស្រុងនៅស្រុកចំការលើដោយសារភ្លើងទៀន

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅវេលាម៉ោង២៖៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែសីហាមានករណីអគ្គិភ័យមួយបានកើតឡើងនៅចំណុចវត្តត្រពាំងល្ពៅ ស្ថិតក្នុងភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។

លោកអធិការនគរបាលស្រុក ប៉ែន ទៀងចំរើន បានឱ្យដឹងថា ពេលកើតហេតុរថយន្ដពន្លត់អគ្គិភ័យចំនួន១គ្រឿងបានចុះទៅធ្វើអន្ដរាគមន៍ជួយពន្លត់ ដោយបានទប់ស្កាត់មិនឱ្យមានការឆេះរាលដាលដល់កុដិដទៃ ។លោកបន្តថា ហេតុការណ៍នេះបណ្ដាលឱ្យមានការខូចខាតកុដិ១ខ្នង ទំហំ ៥,៥ម៉ត្រ × ៨ម៉ែត្រ សង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំក្ដារ (ឆេះអស់ទាំងស្រុង) អង្ករ២០បេ ,មេក្រូ១ ,អំភ្លី១ ,ធុងបាស់៤គ្រឿង និងសម្ភារមួយចំនួនទៀត។
លោកបានបញ្ជាក់ឱ្យដឹងថា មូលហេតុបណ្ដាលមកពីព្រះសង្ឃអុចទៀនទុកចោលហើយចូលទៅសឹង ។
អគ្គិភ័យបានរលត់អស់១០០% នៅវេលាម៉ោង៣:៣០នាទីនាថ្ងៃខែឆ្នាំដដែល ៕ ដោយ៖ វណ្ណៈ


ចែករំលែក៖