ព័ត៌មានទាន់ហេតុការណ៍៖

ព្រះនាងតូច នរោត្តម ជេន ណា នឹងធ្វើតេស្តចូលសម្តែងក្នុងភាពយន្តរបស់កូរ៉េ

ចែករំលែក៖

    ភ្នំពេញ៖ ក្រោយពីបង្ហាញសមត្ថភាពយ៉ាងពិសេសក្នុងការសម្តែងភាពយន្តភាគកាលពីថ្មីៗនេះ ព្រះនាងតូច នរោត្តម ជេន ណា ត្រូវបានគេទម្លាយបានត្រៀមព្រះកាយចូលរួមធ្វើតេស្តសមត្ថភាពក្នុងការសម្តែងភាពយន្តថ្មីមួយរបស់កូរ៉េខាងត្បូង។

ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដល់អ្នកគាំទ្ររបស់អ្នកអង្គម្ចាស់តូចនរោត្តម ជេន ណា ដែលទ្រង់បានកំពុងត្រៀមព្រះកាយធ្វើតេស្តចូលសម្តែងនៅក្នុងខ្សែភាពយន្តរបស់កូរ៉េខាងត្បូង។ការបញ្ជាក់នេះត្រូវបានធ្វើឡើងដោយទំព័រហ្វេសប៊ុកនៃមជ្ឃមណ្ឌលខេអរសិល្បៈប្រចាំកម្ពុជាបញ្ជាក់ថា សិល្បៈ កំពុងគាំទ្រដល់អ្នកអង្គម្ចាស់តូច ជេនណា សំរាប់ការសម្តែងខ្សែភាពយន្តនៅប្រទេសកូរ៉េខាងត្បូង។ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រទ្រង់សាទរ និងមានក្តីរីករាយព្រមទាំងបានជូនពរឱ្យអ្នកអង្គម្ចាស់តូច នរោត្តម ជេនណា ទទួលនូវភាពជោគជ័យក្នុងវិថីសិល្បៈ ជាពិសេសនោះគឺវិស័យភាពយន្ត ដែលអាចនាំភាពល្បាញល្បីនៃសិល្បករកម្ពុជា

គួរបញ្ជាក់ដែរថាកន្លងមកអ្នកអង្គម្ចាស់តូចនរោត្ដម ជេនណាធ្លាប់រំលេចពីវីដេអូចម្រៀងមួយបទដែលកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម អ្នកអង្គម្ចាស់ នរោត្ដមជេនណា ជាសែរាជវង្សវ័យក្មេងបំផុតនៃព្រះរាជាណាចក្រកម្ពុជា ជាបុត្រីទីពីររបស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផារី និង ជាព្រះរាជនត្តារបស់សម្តេចព្រះមហិស្សរា នរោត្តមចក្រពង្ស បានបញ្ចេញព្រះសូរសៀងនៃចម្រៀងថ្មី ។ជាពិសេសអត្ថន័យបទចម្រៀងចាក់ចំដួងចិត្តជាមួយតន្ត្រីដ៏ពីរោះរណ្ដំ ព្រមជាមួយសំនៀងដ៏ក្រលួច និង កាយវិការយ៉ាងសាកសមឥតខ្ចោះ បានធ្វើឱ្យចម្រៀងថ្មីរបស់ព្រះនាងតូចទទួលការគាំទ្រយ៉ាងខ្លាំង។ ទន្ទឹមនឹងនោះបណ្ដាអ្នកលេងបណ្ដាញសង្គមក៏នាំគ្នាខមិនលើកសរសើរ។ អ្នកអង្គម្ចាស់តូច នរោត្ដម ជេនណា ដែលកំពុងល្បីថាអាចច្រៀងបានរហូតដល់ទៅ ភាសាឯណោះ ដូចជា ថៃ បារាំង ចិន អង់គ្លេសជាដើម។ ក្រៅពីច្រៀងអ្នកអង្គម្ចាស់ក៏សព្វព្រះទ័យ និងមានជំនាញលើការហ្វឹកហាត់រាំបទចច្រៀង ជាចង្វាក់បុរាណ ប្រជាប្រិយ និងបទចម្រៀងអន្តរជាតិផងដែរ៕ ដោយ៖ វឌ្ឍនា

 


ចែករំលែក៖